ទីបំផុត iPhone 7 និង iPhone 7 Plus បង្ហាញខ្លួនជាផ្លូវការហើយ (មានវីដេអូ)

បរទេស៖ បន្ទាប់ពីការទន្ទឹងរង់ចាំ គួបផ្សំជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងការបែកធ្លាយរូបភាពទូរសព្ទ iPhone 7 កន្លងមក ពេលនេះទូស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ត្រូវបានប្រកាសចេញជាផ្លូវការហើយ។

ទូរស័ព្ទស្មាតហ្វូតជំនាន់ថ្មី iPhone 7 មានអេក្រង់ទំហំ ៤.៧អីុញ  និង iPhone 7 Plus ទំហំ ៥.៥អីុញ។ វាមានលក្ខណៈពិសេសធន់នឹងការជ្រាបទឹក ជម្រៅ ១ម៉ែត្រ និងការពារពីធូលីដីផងដែរ។ 

ទូរសព្ទ iPhone 7 Plus បំពាក់កាម៉េរាភ្លោះ និងមាន Len ប្រើប្រាស់បច្ចេកវិទ្យា Optical Zoom អាចពង្រីកចាប់យករូបភាពនៅចម្ងាយឆ្ងាយ បានយ៉ាងច្បាស់ល្អ។ ចំណែកប៊ូតុង Home ត្រូវបានធ្វើកំណែទម្រង់ និងមានសភាពខុសប្លែកពីមុន ដោយពុំចាំបាច់ប្រើកម្លាំងដៃចុចខ្លាំងដូចមុនឡើយ ពោលគ្រាន់តែយកម្រាមដៃ ប៉ះថ្មមៗលើវា ដូចយើងចុចលើអេក្រង់យ៉ាងដូច្នោះដែរ។

ស្មាតហ្វូតទាំងពីរប្រភេទនេះ មានរន្ធសាកថ្មមួយនៅចំកណ្តាល តែមិនមានវត្តមានរន្ធដោតកាសដូចទូរស័ព្ទ iPhone ជំនាន់មុនឡើយ។  រន្ធសាកថ្មនេះ ប្រើសម្រាប់រន្ធ​ដោតកាសជាមួយគ្នាតែម្តង ហើយអាចប្រើប្រាស់កាសអត់ខ្សែ (Wireless Headphones) ដែលហៅថា AirPods (ក្នុងតម្លៃប្រមាណ ១៥៩ដុល្លារអាមេរិក) បានផងដែរ។

កាមេរ៉ាទូរស័ព្ទ iPhone 7 មានទំហំ ១២មេហ្គាភិចសែល  បំពាក់ភ្លើង Flash LED រហូតដល់ទៅ ៤គ្រាប់ មានសមត្ថភាពជះពន្លឺបានយ៉ាងល្អ ជាពិសេសសម្រាប់ទីងងឹតតែម្តង។ សម្រាប់ទូរស័ព្ទ iPhone 7 Plus វិញ មានកាម៉េរាភ្លោះទំហំ ១២មេហ្គាភិចសែល អាចធ្វើការថតពង្រីកពង្រួមរូបភាព បានយ៉ាងច្បាស់ល្អផងដែរ។  Len ខាងឆ្វេងជាប្រភេទ Wide Angle Lens និង Len ខាងស្តាំជាប្រភេ Telephoto។

សម្រាប់អង្គផ្ទុកទិន្នន័យវិញ iPhone ទាំងពីរនេះខុសប្លែកពី iPhone ជំនាន់មុន ពោលគឺមិនមែនចាប់ផ្តើមពីទំហំ 16GB ដូចមុនទេ គឺទំហំ 32GB, 128GB និង 256GB។

តម្លៃទីផ្សារបរទេស សម្រាប់ iPhone 7 Plus ទំហំ 32GB (តម្លៃ ៧៩៩ដុល្លារអាមេរិក) ទំហំ 128GB (តម្លៃប្រមាណ ៩៣៣ដុល្លារអាមេរិក) និងទំហំ 256GB (តម្លៃប្រមាណជា ១,០៦៦ដុល្លារអាមេរិក) 

iPhone 7 និង 7 Plus មានជម្រើសរហូតដល់ទៅ ៥ពណ៌ តាមចំណង់ចំណូលចិត្ត រូមមាន ពណ៌ទឹកប្រាក់ ពណ៌មាស ផ្កាឈូក ខ្មៅរលោង និងខ្មៅគ្រើម។

គួរបញ្ជាក់ថា ទូរស័ព្ទ iPhone 7 និង iPhone 7 Plus បំពាក់បន្ទះឈីប Apple A10 Processor 2.4GHz  និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត iOS 10 ៕ 

សម្រាប់ការកុម្ម៉ង់ទិញ គឺចាប់ផ្តើមពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ នាថ្ងៃស្អែកនេះ ទាក់ទងជាមួយនឹងតម្លៃ Pre-Order ចេញពីខាងក្រុមហ៊ុន Apple ផ្ទាល់តែម្តង ចំពោះ៖

 ទំហំ 32GB មានតម្លៃ ៦៤៩ដុល្លារ ទំហំ128GB តម្លៃ ៧៤៩ដុល្លារ ទំហំ 256GB តម្លៃ ៨៤៩ដុល្លារ ។

 ទំហំ 32GB មានតម្លៃ ៧៦៩ដុល្លារ ទំហំ128GB តម្លៃ ៨៦៩ដុល្លារ ទំហំ 256GB តម្លៃ ៩៦៩ដុល្លារ ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទីបំផុត iPhone 7 និង iPhone 7 Plus បង្ហាញខ្លួនជាផ្លូវការហើយ (មានវីដេអូ)
រូបភាព៖ iPhone 7

ទីបំផុត iPhone 7 និង iPhone 7 Plus បង្ហាញខ្លួនជាផ្លូវការហើយ (មានវីដេអូ)
រូបភាព៖ iPhone 7 Plus