​នៅ​រដូវក្តៅ​គួរតែ​ឲ្យ​កូន​ប្រើ​ខោ​ទឹកនោម​បែបណា​?

​នៅ​រដូវក្តៅ​គួរតែ​ឲ្យ​កូន​ប្រើ​ខោ​ទឹកនោម​បែបណា​?

​នៅពេល​ដែល​កូន​កើត​ចំ​រដូវក្តៅ អ្នក​គួរតែ​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ស័ក្តិសម​សម្រាប់​កូន ព្រោះ​បើ​អ្នក​ឲ្យ​កូន​ស្លៀកខោ​ទឹក​នោម​ដែល​ខុស វា​នឹង​អាច​ធ្វើឲ្យ​កូនកើត​កន្តួរ​ក្រហមៗ​បាន​។ តើ​អ្នក​គួរតែ​ជ្រើសរើស​ខោ​ទឹកនោម​បែប​ណា​ទៅ​?

  1. ​អ្នក​គួរតែ​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ប៊ឺត​លឿន ហើយ​ច្រើន ព្រោះ​នៅពេលដែល​កូន​នោម វា​នឹង​មិន​ជាប់​នៅ​ស្បែក​កូន​យូរ នោះ​កូន​នឹង​មិន​មាន​អាការៈ​រលាកឡើយ​។​
  2. ​ម្យ៉ាងទៀត​អ្នក​គួរតែ​ជ្រើសរើស​ខោ​ទឹកនោម​ដែល​មិន​ក្រាស់​ពេក ព្រោះ​នៅពេលដែល​ក្រាស់​ពេក កូន​នឹង​ពិបាក​ទ្រាំ​ខ្លាំង​ណាស់​ក្នុង​រដូវក្តៅ​នេះ​។​
  3. ​ជាងនេះទៅទៀត អ្នក​គួរតែ​ឲ្យ​កូន​ស្លៀកខោ​ទឹកនោម​ដែល​ក្រោយ​ពេល​ដែល​ប៊ឺត​ហើយ​មាន​លក្ខណៈ​ស្ងួត មិន​សើម ទើប​វា​មិន​ប៉ះ​ត្រូវ​ស្បែក​កូន​យូរ​ដែល​អាច​ធ្វើឲ្យ​ប្រតិកម្ម​បាន​។​
  4. ​ចុងក្រោយ​អ្នក​គួរតែ​ប្រើ​ខោ​ទឹកនោម​ដែល​មិន​ងាយ​ហៀរ​ចេញមកក្រៅ​ទើប​អ្នក​មិន​ពិបាក​ក្នុង​ការបោក​សម្អាត​ខោ​របស់​កូន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។