​កូនខ្ចី​គួរតែ​ញ៉ាំ​អី​ទើប​ងាយ​ស្រក​ក្បាលពោះ​

​កូនខ្ចី​គួរតែ​ញ៉ាំ​អី​ទើប​ងាយ​ស្រក​ក្បាលពោះ​

​ក្រោយពេល​ដែល​អ្នក​សម្រាល​ហើយ ពោះ​អ្នក​នឹងមិន​ងាយ​ស្រក​ឡើយ វា​នឹង​មាន​លក្ខណៈ​ធំ​ដូច​ជា​ក្បាលពោះ​អញ្ចឹង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​ម្ហូប​មួយចំនួន​ដែល​អ្នក​អាច​ពិសារ​បាន​ដែល​អាច​ធ្វើឲ្យ​អ្នកងាយ​ស្រក​ក្បាលពោះ​។ តើ​អ្នក​គួរតែ​ញ៉ាំ​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន ប៉ុន្តែ​មិន​ត្រូវ​ហួសកំណត់​នោះទេ ដោយ​អ្នក​អាច​ញ៉ាំ​ត្រឹម​៩៥​ក្រាម​បាន​ហើយ​។ អ្នក​អាច​ញ៉ាំ​មាន់ ត្រី ថ្លើម​សត្វ ឈាម និង​ពពួក​សណ្តែក​បាន​។​
  2. ​អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ព្រោះ​នៅ​ក្នុង​នោះ​សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ម្តាយ​។ ម្យ៉ាងទៀត​វា​នឹង​អាច​ជួយ​អ្ន​កឲ្យកាត់បន្ថយ​ការញ៉ាំ​បង្អែម​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយ​ស្រក​ក្បាលពោះ​បាន​លឿន​។​
  3. ​អ្នក​គួរតែ​ញ៉ាំ​សម្ល​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​ទឹកដោះ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកងាយ​រំលាយ​អាហារ​ដូចគ្នា​។​
  4. ​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​កូនខ្ចី អ្នក​មិន​គួរ​ពិសារ​អាហារ​ដល​ហិរ​(​ម្ទេស​)​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ​អ្នក​។​
  5. ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ព្រោះ​វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​ស្រក​ក្បាលពោះ​បាន​លឿន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​កូនខ្ចី​គួរតែ​ញ៉ាំ​អី​ទើប​ងាយ​ស្រក​ក្បាលពោះ​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:សុខភាពស្ដ្រី
Tags: