​លួចបេះ​មធ្យម ងំទៅកាប់បំផ្លាញដើមទៀត ពិតជាចង្រៃមែន!

ខេត្ត​កណ្តាល ៖ ករណី​​លួច​​​ផ្លែស្វាយ ​និង​​ធ្វើ​ឱ្យ​​ខូច​​ដើម​ស្វាយជាច្រើនដើម ដោយសារ​បុរសម្នាក់ទៅបំផ្លាញ​ ហើយ​ត្រូវ​ចាប់​បាន ​​វេលា​ម៉ោង០៤រសៀល​​ថ្ងៃ​ទី​០៦ កញ្ញា ២០១៦ ស្ថិត​​នៅ​ចំណុច​ដីចំការ​​ស្វាយ​ក្រោយផ្ទះ ដែលមាន​ម្ចាស់​ឈ្មោះ​យ៉ា​ត់ សា​រ៉ា​យ ​និង​​ដី​ចំការស្វាយ​ក្រោយ​ផ្ទះ​ឈ្មោះ​ឡឹ​ង គា ដែល​មានព្រំ​ដីចំការ​ស្វាយ​ជាប់​គ្នា​ ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ​ខេត្ត
កណ្តាល ។

​​ជ​នស​ង្ស័យត្រូវចាប់ខ្លួន​​ឈ្មោះ​អឿ​ន តើ​ម ​​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ​រួមទាំង​ដក​​វត្ថុ​តាង​​មាន​​​ផ្លែស្វាយ​ទម្ងន់​​៨​គីឡូក្រាម​, ​(លួចបេះ​), ​​ផ្លែស្វាយ​ទម្ងន់​៧​គីឡូក្រាម​​(​ចិតឱ្យ​ខូច​​) , ​ដើម​ស្វាយ​​៤​ដើមបាក់ដួល​ និង​កាំបិត​ផ្គាក់​ដងប្ញ​ស្សី១ ។ ​

ប្រភពបន្តថា នៅថ្ងៃកើតហេតុខាងលើ ឈ្មោះ​ហុ​ក គ្រី បាន​ទៅ​ច្រូតស្មៅ​គោ​​នៅ​ក្នុង​ចំការ​ស្វាយ​ក្រោយ​ផ្ទះ ​ក៏ប្រទះឃើញ​​ក្មេង​​ប្រុស​ម្នាក់​​ឈ្មោះ​ណា​ក់ ត្រូវជា​ក្មួយ​របស់​ឈ្មោះ​អឿ​ន សំអាត​ (​តើ​ម​) ​កំពុងតែ​លួច​បេះ​ស្វាយ​របស់​ឈ្មោះ​សារ៉ា​យ​ ។ គាត់​បាន​ដើរ​តាម​ពី
ក្រោយ​ក្មេង​​ឈ្មោះ​ណា​ក់ ក្នុង​ពេល​នោះ​​ឈ្មោះ​ហុ​ក គ្រី ​ក៏​ឃើញ​ឈ្មោះ​សំអាត​ (​តើ​ម​) ស៊ី​ផ្លេ​ម៉ូតូស៊ី​ញ៉ូ​ ហៅ​ក្មួយ​ឈ្មោះ​ណា​ក់ តែ​ពេល​នោះ​ក្មេង​ប្រុស​ឈ្មោះ​ណា​ក់ បាន​លាក់​ល្អី​ស្វាយ​ ហើយ​រត់គេច​បាត់ ។ ចំណែក​ឈ្មោះ​សំអាត​(​តើ​ម​) បាន​ក្រឡេក​ឃើញ​ឈ្មោះ​ហុ​ក​គ្រី រួចក៏​​ជិះ​ម៉ូតូ​ឡើង​មក​ផ្ទះ​ទៅ​ ។​

​បន្ទាប់មក ឈ្មោះ​ហុ​ក​​គ្រី ក៏បាន​​មក​ប្រាប់​ឈ្មោះសា​រ៉ា​យ​ថា ​មាន​គេ​លួច​បេះ​ផ្លែស្វាយ ។ ភ្លាម​នោះ ​ឈ្មោះ​សា​រ៉ា​យ និង​អ្នក​ជិតខាង​​ក៏​បាន​នាំ​គ្នា​ទៅ​មើលឃើញ​ផ្លែស្វាយ​ជិត​០១​ល្អី នៅ​ក្បែរ​ម៉ុងខ្មោច​តា​ហុង ពេលនោះ​ឈ្មោះ​សា​រ៉ា​យ ​ក៏បាន​យក​ល្អី​ស្វាយ​នោះ​ទៅ​ប្តឹង​មេ​ភូមិ ។

លោក​មេ​ភូមិ​បាន​មក​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ប្រុស​ឈ្មោះ​ណា​ក់ កុំ​​ដើរ​លួច​បេះ​ស្វាយ​របស់​គេ​ទៀត​ ។ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទៀត ​ឈ្មោះហុ​ក គ្រី ​ក៏ឃើញ​ឈ្មោះ​សំអាត ​(​តើ​ម​) និង​ក្មួយ​ប្រុស​ឈ្មោះ​ណា​ក់​ ទាំង​​២​នាក់​ដើរទៅ​កន្លែង​លាក់​ស្វាយ រួច​ហើយ​ក៏​ឃើញ​នាំ​គ្នា​ដើរ​ត្រឡប់​​មក​ផ្ទះ​វិញ ​។ ​លុះដល់​ម៉ោង​ប្រហែល​៨​យប់ ​ពេល​ដែល​ឈ្មោះ​សា​រ៉ា​យ​ ទៅ​យាម​ស្វាយ​របស់​ខ្លួន បាន​ឃើញ​ឈ្មោះអឿ​ន ​សំអាត​ (​តើ​ម​) ​យកកាំបិត​ផ្គាក់​កាប់​ដើម​ស្វាយ​របស់​តា​ហុ​ក​គ្រី និង​ជា​របស់​ឈ្មោះ​ឡឹ​ង​គា អស់​​៤​ដើម និង​បាន​យក​កាំបិត​​កាប់​ប្រ​លះ​ផ្លែស្វាយ​ជ្រុះ​ទៅលើ​ដី​អស់​ជា​ច្រើន​ផ្លែ​ទៀត​ផង​ ។