ខ្លាំងបាត់! អតីតស្តេចប្រដាល់ អេ ភូថង យកក្បាលពោះធ្វើបាវសាច់ ឲ្យសិស្សដាល់! (មានវីដេអូ)

(កំសាន្ត)៖ ស្តេចប្រដាល់​កែង​ឆេះ​ជង្គង់​ហោះ​របស់​កម្ពុជា លោក អេ ភូថង គឺជា​អ្នកប្រដាល់​មួយ​រូប​ដែល​បាន​លះបង់​កំលាំង​កាយ​ចិត្ត​បង្ហាត់​បង្រៀន​កូន​ខ្មែរ​ដែល​មាន​ចំណង់ចំណូល​ចិត្ត​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​ដោយមិន​យក​ថវិកា។

putorng

ក្នុង​ពេល​បង្រៀន​កូនសិស្ស​ហាត់​ប្រដាល់​នេះ​ដែរ​ស្តេច​ប្រដាល់​លោក អេ ភូថង បាន​ឲ្យ​កូនសិស្ស​របស់​លោក​ដាល់​ក្បាលពោះ​របស់​លោក​ដោយ​គ្មាន​ព្រួយ​បារម្ភ​ខ្លាច​ឈឺឬមាន​គ្រោះ​ថ្នាក់​អ្វី​សោះ​ឡើយ​ ព្រោះ​តែ​លោក​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​អ្នក​ប្រដាល់​អស់​ជា​ច្រើន​ឆ្នាំ​ទើបលោក​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ​។

purtong2

ក្រោយពីឃើញ​លោក អេ ភូថង់ ឲ្យ​កូនសិស្ស​ដាល់​ក្បាលពោះ​បែប​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​ដែល​ស្រឡាញ់ និង​គាំទ្រ​រូប​លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ពួកគេ​បាន​លើកឡើង​ថា​ “ខ្លាំង​នោះ​វាពិត​ជា​ខ្លាំង​មែន​ហើយ​តែ​វា​គ្រោះ​ថ្នាក់​ណាស់​ វាអាច​បណ្តាល​ឲ្យ​គ្រាំគ្រឿង​ក្នុង​ ឬអាច​ហូឈាម​ក្នុង​ពោះ​ក៏ថា​បាន​មិន​គួ​បង្ហាញ​ភាព​ខ្លាំង​ដូចនេះ​ទេ​។ បើសិនជា​អាច​បង​កុំឲ្យ​សិស្ស​ដាល់​ក្បាល​ពោះ​បែបនេះ​ទៀត​អី​ព្រោះ​មិន​ល្អ​ទេ​ណា​បង​”

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូរបស់​ស្តេចប្រដាល់កម្ពុជា លោក អេ ភូថង ឲ្យ​កូនសិស្សដាល់​ក្បាល​ពោះ​៖

Credit: Mohahang

The post ខ្លាំងបាត់! អតីតស្តេចប្រដាល់ អេ ភូថង យកក្បាលពោះធ្វើបាវសាច់ ឲ្យសិស្សដាល់! (មានវីដេអូ) appeared first on CamboSport.