តើ​ការ​ខ្ចី​លុយ​ពី​ច្រើន​ប្រភព​ល្អ​ដែរ​ឬទេ?

ដោយ​សារ​តែ​រក​ចំណូល​មិន​បាន គួប​ផ្សំ​និង​ការ​ប្រើ​ប្រាក់​កម្ចី​មិន​ចំ​គោល​ដៅ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្វះ​ស្វែង​ខ្ចី​ប្រាក់​​ច្រើន​កន្លែង ឬ​ក៏​ខ្ចី​ពី​បុគ្គល​ម្នាក់​យក​ទៅ​សង​បំណុល​ម្នាក់​ទៀត។

 

នៅ​ពេល​ដែល​យើង​មិន​មាន​ប្រភព​ចំណូល​រឹងមាំ​បែប​នេះ តើ​ការ​ខ្ចី​ប្រាក់​ពី​ច្រើន​កន្លែង​អត់​បញ្ហា​ឬ? ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ទី៣ របស់​យុទ្ធនាការ «តោះ! និយាយ​ពី​លុយ»៖

 

 

ទស្សនា​វីដេអូ​នេះហើយ​ សូម​ចងចាំ​ថា «កុំ​ខ្ចី​ពី​ក្លើ​ទៅ​សង​ម្រាក់» ការ​ខ្ចី​ប្រាក់​ពី​ច្រើន​កន្លែង​ទាំង​ខ្លួន​មិន​មាន​ប្រភព​ចំណូល​រឹងមាំ មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ទេ អាច​នាំ​ឲ្យ​គ្រួសារ​ និង​អ្នក​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ភាព​ក្រីក្រ។

 

យុទ្ធនាការ ​«តោះ!និយាយ​ពី​លុយ» គឺ​ជា​យុទ្ធនាការ​មួយ​លើក​កម្ពស់​ការ​ពិភាក្សា​អំពី​លុយ​​​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្រ​របស់​អ្នក ។​

 

សម្រាប់​ព័ត៌មាន​បន្ថែម​របស់​យុទ្ធនាការ «តោះ!និយាយ​ពី​លុយ» សូម​ចូល​ទៅ​កាន់ៈ

វិបសាយៈ www.talkmoney/info

​ហ្វេសប៊ុកៈ www.facebook.com/talkmoneyinfo

 

អត្ថបទៈ ដៃគូសហការ