សាហាវណាស់! ដុតចៅខ្លួនឯងទាំងមិនទាន់កើត ក្រោយដឹងថាកូនប្រសារ មានផ្ទៃពោះជាកូនស្រី

ឥណ្ឌា៖ ស្រីមានផ្ទៃពោះម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពេលម្តាយក្មេកចិត្តព្រៃផ្សៃ មិនប្រណីជះទឹកអាស៊ីតទៅលើពោះរបស់នាង ក្នុងគោលបំណងដុតសម្លាប់កូនក្នុងផ្ទៃ ក្រោយគ្រូទាយថាជាកូនស្រី។

ស្រ្តីរងគ្រោះមានឈ្មោះកាត់ថា S Girija អាយុ២៧ឆ្នាំ រស់នៅក្នុងទីក្រុង Nellore ភាគខាងកើតប្រទេសឥណ្ឌា បានរងរបួស និងឈឺចាប់យ៉ាងខ្លាំង ក្រោយពេលម្តាយក្មេកចិត្តឬស្យា រួមទាំងបងថ្លៃស្រី រួមគ្នាជះទឹកអាស៊ីតទៅលើពោះរបស់នាង។

ក្រុមអ្នកស៊ើបអង្កេតជឿថា ស្រ្តីរងគ្រោះត្រូវបានគេប៉ុនប៉ងសម្លាប់ទាំងរូបនាង និងកូនក្នុងផ្ទៃ ដោយសារម្តាយក្មេករបស់នាង ជឿលើពាក្យសម្តីគ្រូទាយ ដែលបានប្រាប់ថា ទារកក្នុងផ្ទៃរបស់នារីរងគ្រោះជាកូនស្រី។ 

មន្រ្តីប៉ូលិសក្រុង Nellore បានបញ្ជាក់ថា ម្តាយក្មេករបស់ជនរងគ្រោះ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុ។ ចំណែកបុរស២នាក់ ជាប្តី និងឪពុក ត្រូវប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាតនេះ។

ប្រភពបន្តថានាង S Girija មានកូនស្រីអាយុ១៨ខែម្នាក់រួចមកហើយ ហើយប៉ូលិសជឿថា នាងធ្លាប់ត្រូវបានគេវាយធ្វើបាប ដើម្បីកុំឲ្យនាងមានកូនស្រីម្នាក់ទៀត។ យោងតាមការឲ្យដឹងពីអ្នកស្រុក ដែលជាអ្នកជិតខាងនារីរងគ្រោះបានឲ្យដឹងថា ការវាយប្រហារដោយជះទឹកអាស៊ីតពីសំណាក់ម្តាយក្មេកចិត្តឃោឃៅនោះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពេលម្តាយក្មេក បានទៅរកគ្រូទាយ  ហើយគ្រូទាយបានប្រាប់ថាទារកក្នុងផ្ទៃជាកូនស្រី។

ក្រុមគ្រូពេទ្យបាននិយាយថា ទឹកអាស៊ីតបានធ្វើឲ្យរលាកធ្ងន់ធ្ងរ ប្រមាណ៣០ភាគរយ លើរាងកាយរបស់ស្រ្តីរងគ្រោះ។

មន្រ្តីជាន់ខ្ពស់មួយរូប បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងកំពុងរង់ចាំរបាយការណ៍វិភាគគីមី។ ហើយយើងក៏កំពុងធ្វើការតាមចាប់ ម្តាយក្មេកនោះផងដែរ»។

គួរបញ្ជាក់ថា ប្រជាជនឥណ្ឌា ដែលរស់នៅជនបទ និងជាអ្នកកាន់ជំនឿនិយម មួយចំនួន ជឿថាកូនស្រី មិនមានតម្លៃដូចជាកូនប្រុសនោះទេ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវណាស់! ដុតចៅខ្លួនឯងទាំងមិនទាន់កើត ក្រោយដឹងថាកូនប្រសារ មានផ្ទៃពោះជាកូនស្រី

សាហាវណាស់! ដុតចៅខ្លួនឯងទាំងមិនទាន់កើត ក្រោយដឹងថាកូនប្រសារ មានផ្ទៃពោះជាកូនស្រី