ទំនាក់ទំនង Taylor Swift និង សង្សារ ដាច់គ្នាស្អាត

6 Videos


ក្រោយពីព័ត៌មានចុះផ្សាយថា អ្នកទាំងពីរកំពុងមានរឿងរកាំរកូសនឹងគ្នាមិនទាន់បានប៉ុន្មានផង ពេលនេះតារាចម្រៀងអាមេរិក Taylor Swift បានសម្រេចចិត្តបែកគ្នាពីមិត្តប្រុសដែលជាតារាសម្តែង លោក Tom Hiddleston ហើយ ។

ទំនាក់ទំនង Taylor Swift និង សង្សារ ដាច់គ្នាស្អាត

ស្នេហាអ្នកទាំងពីរត្រូវបានគេដឹងជាសាធារណៈ ក្រោយពីបែកធ្លាយរូបថតឱបថើបគ្នា របស់អ្នកទាំងពីរនៅឆ្នេរលើកោះ Rhode បន្ទាប់ពី Taylor ផ្តាច់ស្នេហ៍ជាមួយនឹងអតីតមិត្តប្រុស Calvin Harris បាន ២ សប្តាហ៍ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីស្នេហាត្រូវបានគេដឹងជាសាធារណៈ អ្នកទាំងពីរមិនសូវជាលាក់បាំងបន្តទេ គឺពួកគេច្រើនតែបង្ហាញខ្លួនជាមួយគ្នាជារឿយៗ ចូលរួមក្នុងកម្មវិធីជាច្រើន ។

ទំនាក់ទំនង Taylor Swift និង សង្សារ ដាច់គ្នាស្អាត

អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យមានភាពរកាំរកូសបានកើតឡើង ព្រោះ Taylor ចូលចិត្តឯកជនភាពជាងបង្ហាញឲ្យគេដឹង ស្របពេលដែលលោក Tom មិនចូលចិត្តអាថ៌កំបាំង ហើយចុងក្រោយពេលនេះ ពួកគេបានសម្រេចចិត្តដើរផ្លូវរៀងខ្លួន ។

ទំនាក់ទំនង Taylor Swift និង សង្សារ ដាច់គ្នាស្អាត

ថ្វីបើយ៉ាងណាក្តី ពួកគេប្រហែលជាមិនពិបាកចិត្តលើរឿងនេះទេ ព្រោះពួកគេទាំងពីរកំពុងមមាញឹកនឹងការងាររៀងៗខ្លួនច្រើនណាស់សព្វថ្ងៃនេះ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ទំនាក់ទំនង Taylor Swift និង សង្សារ ដាច់គ្នាស្អាត