Schmeichel៖ “Man City គ្មាន​ថ្ងៃ​ក្លាយ​ជា​ក្លឹប​ធំ​ដូច​ Man Utd ទេ”

Peter Schmeichel ​អតីត​​អ្នកចាំទី​ក្រុម​ Manchester United ​​យល់​ថា​​ក្លឹប​​មេឃ​ខៀវ​ Manchester City ​គ្មាន​ថ្ងៃ​​ក្លាយ​ជា​ក្លឹប​ធំ​ដូច​ក្លឹប​គូ​ប្រជែង​របស់​គេ បិសាច​ក្រហម​បាន​ឡើយ។

 

Schmeichel៖ “Man City គ្មាន​ថ្ងៃ​ក្លាយ​ជា​ក្លឹប​ធំ​ដូច​ Man Utd ទេ”

Peter Schmeichel ​អតីត​​អ្នកចាំទី​ក្រុម​ Manchester United

 

Man Utd ​ឈ្នះ​ពាន​ FA Cup រដូវ​កាល​មុន​ ប៉ុន្តែ​​តាំង​ពី​អតីត​អ្នកចាត់ការ​ Sir​ Alex Ferguson ​ចូល​និវត្តន៍​កាល​ឆ្នាំ​២០១៣​មក​ ​​៣​រដូវ​កាល​ចុង​ក្រោយ​នេះ​ បិសាច​ក្រហម​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៧, ៤ និង​លេខ​៥​នៅ​ Premier League ក្រោម​ Man City រហូត ខណៈ​ដែល​ក្រុម​​មេឃ​ខៀវ​ បាន​លើក​ពាន​ Premier League ចុង​ក្រោយ​កាល​ឆ្នាំ​២០១៤។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី Schmeichel ដែល​ធ្លាប់​លេង​ឲ្យ​ Man Utd ​៣៩៨​ប្រកួត​ ​និង​ធ្លាប់​លេង​ឲ្យ​ Man City ​១​រដូវ​កាល ជឿ​ថា​ក្លឹប​​មេឃ​ខៀវ​ ​នឹង​​មិន​អាច​ក្លាយ​ជា​ក្លឹប​ធំ​ដូច​ក្លឹប​បិសាច​ក្រហម​ឡើយ។

 

Schmeichel៖ “Man City គ្មាន​ថ្ងៃ​ក្លាយ​ជា​ក្លឹប​ធំ​ដូច​ Man Utd ទេ”

ក្រុម Man Utd (ក្រហម) ប៉ះគ្នាជាមួយ Man City រដូវ​កាលមុន

 

អតីត​អ្នកចាំទី​ជម្រើស​ជាតិ​ដាណឺម៉ាក​រូប​នេះ​ បាន​និយាយ​មុន​ជំនួប​ Manchester Derby ​​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ថា៖ “គ្មាន​នរណា​ម្នាក់​​ហ៊ាន​បដិសេធ​ថា Man Utd មិន​មែន​ជា​ក្លឹប​ធំ​បំផុត​លើ​លោក​នោះ​ទេ ព្រោះ​ពួកគេ​មាន​អ្នកគាំទ្រ​ច្រើន​ណាស់។ ប៉ុន្តែ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ ​ពួកគេ​អន់​ណាស់។ លេខ​៧, ៤ និង​៥ គឺ​ហាក់​ដូច​ជា​មិន​មែន​ Man Utd ប៉ុន្តែ​ Man City ​​លេង​ល្អ​ប៉ុន្មាន​ឆ្នាំ​នេះ”។

 

​“អ្នក​អាច​​គិត​ថា​ Man City​ ជា​ក្លឹប​ធំ​បំផុត​នៅ​ទីក្រុង​ Manchester បច្ចុប្បន្ន បើ​គិត​លើ​លទ្ធផល ​ប៉ុន្តែ​​បើ​គិត​លើ​ប្រជាប្រិយភាព​ ពួកគេ​​​គ្មាន​ឱកាស​​ទៅ​ក្បែរ​ក្លឹប​ធំ​បំផុត​ដូច​​ជា​ Man Utd ឡើយ”។ Schmeichel បាន​បញ្ជាក់​បន្ថែម៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal