La Liga ​សប្ដាហ៍​នេះ​ អាច​ត្រូវ​ពន្យារ​ពេល​ ដោយសារ​​រលក​កម្ដៅ​

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ La Liga ក្នុង​សប្ដាហ៍​នេះ​អាច​ត្រូវ​ពន្យារពេល​ដោយ​សារ​បញ្ហា​រលក​កម្ដៅ​​ក្ដៅ​ខ្លាំង​ខុស​ប្រក្រតី​ដែល​កំពុង​វាយ​ប្រហារ​ទ្វីប​អឺរ៉ុប​។

 

 La Liga ​សប្ដាហ៍​នេះ​ អាច​ត្រូវ​ពន្យារ​ពេល​ ដោយសារ​​រលក​កម្ដៅ​លោក Tebas ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ

 

សីតុណ្ហភាព​នៅ​ឧបទ្វីបIberian​ ដែល​មាន​ប្រទេស​អេស្ប៉ាញ​​ក្នុង​នោះ​ដែរ​បាន​កើន​រហូត​ដល់​៤០​អង្សា​នៅ​ចុង​រដូវ​ក្ដៅ​ ជះ​ឥទ្ធិពល​ដល់​ការ​ប្រកួត​មួយ​ចំនួន​របស់​ La Liga ដែល​ធ្វើ​ឡើង​​ពេល​រសៀល​​ដូច​ជា​គូ​រវាង​ Celta Vigo vs Atletico Madrid និង Real Madrid vs Osasuna ជា​ដើម។

 

លោក Tebas ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ឲ្យ​ដឹង​ថា​បើ​សិន​សីតុណ្ហភាព​​ដល់​៤០​អង្សា​នោះ​សហព័ន្ធ​នឹង​ពន្យារ​ការ​ប្រកួត​មួយ​ចំនួន​ ព្រោះ​​បាល់​ទាត់​មិន​អាច​លេង​នៅ​សីតុណ្ហភាព​ ៣៦, ៣៧ ឬ​៣៨​អង្សា​បាន​ទេ។​ ​លោក​​ប្រាប់​ដល់​អាជ្ញាកណ្ដាល​អនុញ្ញាត​ឲ្យ​កីឡាករ​ផឹក​ទឹក​ឲ្យ​ច្រើន​បើ​ទោះ​ជា​សេចក្ដី​រាយការណ៍​បង្ហាញ​ថា​ការ​ប្រកួត​នៅ​ពេល​យប់​មាន​ផល​ប៉ះ​ពាល់តិច​ក៏​ដោយ៕

 

La Liga ​សប្ដាហ៍​នេះ​ អាច​ត្រូវ​ពន្យារ​ពេល​ ដោយសារ​​រលក​កម្ដៅ​

 

La Liga ​សប្ដាហ៍​នេះ​ អាច​ត្រូវ​ពន្យារ​ពេល​ ដោយសារ​​រលក​កម្ដៅ​

 

La Liga ​សប្ដាហ៍​នេះ​ អាច​ត្រូវ​ពន្យារ​ពេល​ ដោយសារ​​រលក​កម្ដៅ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail