កាស​ឥត​ខ្សែ​តម្លៃ​ ១៥៩ ដុល្លារ​របស់​ Apple ​ប្រើ​មិន​ប្រយ័ត្ន​អាច​បាត់

​​​​​​​ស្រប​ពេល​ដែល​ Apple សម្រេច​ដក​រន្ធ​កាស​ប្រភេទ 3.5mm ចេញ​ពី​ iPhone 7 និង 7 Plus ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ផលិតផល​មួយ​មក​វិញ​ នោះ​គឺ​កាស​ស្ដាប់​ឥត​ខ្សែ​ AirPods។

 

កាស​ឥត​ខ្សែ​តម្លៃ​ ១៥៩ ដុល្លារ​របស់​ Apple ​ប្រើ​មិន​ប្រយ័ត្ន​អាច​បាត់

 

ការ​រចនា​រូបរាង​របស់​ AirPods គឺ​ដូច​គ្នា​នឹង​កាស​ស្ដាប់​របស់​ iPhone ធម្មតា​ដែរ​ ខុស​ត្រង់​ថា​មិន​មាន​ខ្សែ​តែ​ប៉ុណ្ណោះ។ កាស​នេះ​គ្មាន​ប៊ូតុង​សម្រាប់​ចុច​ឡើយ​ប៉ុន្តែ​នៅ​ពេល​ភ្ជាប់​នឹង​ iPhone ហើយ​ក្នុង​ករណី​ដែល​មាន​ទូរសព្ទ​ហៅ​ចូល​មក​ អ្នក​អាច​ទទួល​ទូរសព្ទ​បាន​ដោយ​គ្រាន់​តែ​គោះ​លើ​កាស។

 

កាស​ឥត​ខ្សែ​តម្លៃ​ ១៥៩ ដុល្លារ​របស់​ Apple ​ប្រើ​មិន​ប្រយ័ត្ន​អាច​បាត់

 

អ្វី​ដែល​ពិសេស​ AirPods នេះ​អាច​ភ្ជាប់​ទៅ​នឹង​ iPhone, iPad, Apple Watch ឬ កុំព្យូទ័រ​ Mac ដោយ​វិធី​តែ​មួយ​ជំហាន​ប៉ុណ្ណោះ ពោល​គ្រាន់​តែ​បើក​ប្រអប់​កាស​វា​នឹង​ចាប់​ផ្ដើម​ត​ភ្ជាប់​ភ្លាម។ ថាមពល​ថ្ម​របស់​កាស​នេះ​អាច​ឲ្យ​ប្រើ​បាន​រយៈពេល​ ៥ ម៉ោង​ សម្រាប់​ការ​សាក​ថ្ម​មួយ​ដង។ AirPods នឹង​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បរទេស​នា​ចុង​ខែ​តុលា ដោយ​មាន​តម្លៃ​ ១៥៩ ដុល្លារ។

 

វត្តមាន​នៃ​កាស​ឥត​ខ្សែ​នេះ​ដែរ​ក៏​សង្កេត​ឃើញ​ថា​ទទួល​បាន​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដោយ​សារ​មាន​តម្លៃ​ថ្លៃ​ ហើយជា​ពិសេស​​ពួក​គេ​ព្រួយបារម្ភ​ថា​វា​នឹង​ងាយ​បាត់៕

 

 

​​
ចុច​អាន៖ Apple ​ដាស់តឿន​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​ងាយ​នឹង​ឆ្កូត​ណាស់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​