យុវជន​គួរប្រើ​ទូរស័ព្ទដៃ​បែបណា ទើប​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​?

យុវជន​គួរប្រើ​ទូរស័ព្ទដៃ​បែបណា ទើប​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​?

ទូរ​សព្ទ័​ដៃ ឬ​ទូរស័ព្ទ​ចល័ត គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ក្នុង​ការទំនាក់ទំនង​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ ចំពោះ​ទូរស័ព្ទ​នេះដែរ អ្នក​អាច​ទំនាក់ទំនង​ដូចជា ៖
•​    ​ទូរស័ព្ទ​រកគ្នា​
•​    ​ផ្ញើ​សារ ឬ​ទទួល​សារ​
•​    ​អាច​ប្រើ​សម្រាប់​ផ្ញើរ​ជា​រូបភាព ឬ​វីដេអូ​បាន​ថែម​ទៀត​ផង គ្រាន់​តែ​ត្រូវ​ចំណាយ​ច្រើន​បន្តិច​
•​    ​ចំពោះ​ទូរស័ព្ទ​ឆ្លាត​វៃ​វិញ គឺ​អាច​ប្រើប្រាស់​ច្រើន​ដូចជា ប្រើ​អ៊ី​ន​ធើ​ណេត អ៊ី​ម៉ែ​ល និង​និយាយ​គ្នា​បាន​ច្រើន ដោយ​ប្រើ​អ៊ី​ន​ធើ​ណេត​ផ្ទាល់ ឬ​និយាយ និង​ផ្ញើរ​សារបាន​ច្រើន​នាក់​ក្នុង​ពេល​តែមួយ​។

​ក្រៅពីនេះ ទូរស័ព្ទដៃ ក៏​បាន​បង្កើត​ជា​ការកម្សាន្ត និង​ផ្តល់​ភាពងាយស្រួល សម្រាប់​ជីវិត​រស់នៅ​កាន់តែ​ស៊ីវីល័យ​ដូចជា លេង​ហ្គេម ប្រដាប់​គិត​លេខ កាលបរិច្ឆេទ GPS ជាដើម​។ គិតៗ​ទៅ ទូរស័ព្ទដៃ​ពិតជា​អស្ចារ្យ​ណាស់ ក្នុង​យុគសម័យ​ទំនើប​មួយ​នេះ​។

ពេលខ្លះ ទូរស័ព្ទដៃ​អាច​ប្រើ​ក្នុង​មធ្យោបាយ​មួយ ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់ មាន​ភាព​ធុញទ្រាន់ ឬ​រំខាន​អាហារ​គេ​បានដែរ​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​មិន​គួរ​ធ្វើ នៅពេល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ៖
•​    ​មិន​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​អ្នក​ដទៃ​ឡើយ លុះត្រាតែ​គេ​អនុញ្ញាតិ​
•​    ​មិន​ត្រូវ​មើល​សារ​របស់​គេ​ឡើយ ព្រោះ​វា​ជា​រឿង​ឯកជន​របស់​បុគ្គល​
•​    ​ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​សារ ដែល​អ្នក​ផ្ញើរ​ឲ្យគេ និង​សារ​ដែល​ទទួលបាន ព្រោះ​អាច​មាន​ចោរ តាមរយៈ​បច្ចេកវិទ្យា​នេះ​បាន ឬ​ហៅ​ថា Cyber-bullying
•​    ​ចូរ​សរសេរ​ឈ្មោះ​អ្នក បញ្ជាក់​រាល់ពេល​ផ្ញើរ​សារ​ទៅ​នរណាម្នាក់ ដែល​អ្នក​មិន​ច្បាស់​ថា​គេ​ជា​នរណា​
•​    ​មិន​ត្រូវ​ឲ្យ​លេខ​ទូរស័ព្ទ​អ្នក​ទៅ​នរណាម្នាក់ ដែល​អ្នក​មិន​ចង់​ទាក់ទង​ឡើយ​។​

​ទូរស័ព្ទដៃ គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​ណាស់ បើសិន​ជា​អ្នក​ចងចាំ​ថា ប្រើ​វា​ដើម្បី​សុវត្ថិភាព​។ ដូច្នេះ អ្នក​គួរ​តែបើ​វា បើសិន​ជា​អ្នក​នៅ​ម្នាក់ឯង ឬ​ដើរ​ម្នាក់ឯង​។

បើសិនជា​មាន​ការផ្ញើរ​សារ​រំខាន ពី​បុគ្គល​មិន​ស្គាល់​មុខ ឬ​ហៅ​ថា Cyber-Bullied ចូរ​ធ្វើ​ដូចខាងក្រោម​នេះ ៖
•​    ​រក្សា​សារ​នោះ​ទុក ដោយ​មាន​បញ្ជាក់​ពី​ពេលវេលា និង​កាលបរិច្ឆេទ​
•​    ​ផ្ញើរ​សារ​តប​គេ​វិញ​ថា ឲ្យ​ឈប់​រំខាន​អ្នក​ទៀត​
•​    ​បើសិនជា​គេ​ចេះ​តែ​ផ្ញើរ​សារ ឬ​ទូរស័ព្ទ​មក​អ្នក​ទៀត ចូរ​បិទ​ទូរស័ព្ទ​ចោល​សិន​ទៅ​
•​    ​ប្រាប់​មនុស្ស​ធំ​ណា ម្នាក់​អំពី​រឿង​នេះ​ភ្លាម​
•​    ​បង្ហាញ​សារ​នោះ​ទៅ​អាណាព្យាបាល ឬ​គ្រូបង្រៀន ដើម្បី​ចាត់វិធានការ​

សូមបញ្ជាក់​ថា អ្នក​ដែល​ចេះ​តែ​ធ្វើ​បែប​នេះ វា​គឺជា​ទង្វើរ​ដែល​ល្មើស​ច្បាស់ ព្រោះ​រំខាន​ដល់​សិទ្ធិ​សេរីភាព​របស់​បុគ្គ​ល​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ cyh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។