ឌួង ឆាយ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈពេលធ្វើខួបកំណើតឱ្យកូនប្រុស (មានវីដេអូ)

ចង់ជ្រាបច្បាស់ពីទិដ្ឋភាពនៃពិធីខួបកំណើតរបស់កូនប្រុសលោក ឌួង ឆាយ មានសកម្មភាព យ៉ាងណាខ្លះ សូមទស្សនាដូចតទៅ៖

កាលពីយប់មិញលោក ឌួង ឆាយ បានធ្វើខួបកំណើតឱ្យកូនប្រុសច្បង ជាទីស្រឡាញ់ របស់ខ្លួនដែលទើបតែត្រឡប់មកពីព្យាបាលនៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ ទាំងអារម្មណ៍ក្តុកក្តួល អាណិតអាសូរដល់កូនប្រុសជាពន់ពេករហូតស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ។

ឌួង ឆាយ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈពេលធ្វើខួបកំណើតឱ្យកូនប្រុស (មានវីដេអូ)

លោក ឌួង ឆាយ បានសម្តែងក្តីអាណិតអាសូរដល់កូនប្រុសរបស់ខ្លួនជាពន់ពេក ដែលខិតខំ ច្រៀងចម្រៀង និង ផ្លុំទៀនខួបកំណើតរបស់ខ្លួនទាំងភ្នែកមើលមិនឃើញ ។ លោកបានបញ្ជាក់ ពីអារម្មណ៍ពិតរបស់ខ្លួនជាមួយនឹងការបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិទាំឡាយយ៉ាងដូច្នេះថា «គម្រប់ខួបកំណើតកូនប្រុសខ្ញុំអាយុ ៧ ខួបឆ្នាំនេះមិនដូចឆ្នាំមុនៗនោះទេ ។ ទឹកភ្នែកខ្ញុំស្រក់ មិនដឹងខ្លួន ។ សូមឱ្យព្រះ និង ទេវតាប្រោសប្រទានពរជ័យសិរីសួស្តីឱ្យកូនខ្ញុំព្រះករុណាឆាប់ មើលឃើញពិភពលោកសាជាថ្មីក្នុងពេលឆាប់ៗនេះ ហើយក៏សូម អរគុណពូមីង បងប្អូនដែល តែងតែជូនពរ និង ស្រឡាញ់រាប់អានក្រុមគ្រួសារ ជាពិសេសកូនប្រុសច្បងណា»

ប្រភព ៖ pmhotnews

 

  • ឌួង ឆាយ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈពេលធ្វើខួបកំណើតឱ្យកូនប្រុស (មានវីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: