លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ

ស្ថិតក្នុងសំលៀកបំពាក់ធម្មតា ត្រឹមតែអាវសដៃវែង ហើយលាត់ដៃអាវបន្តិច (ពេលខ្លះ) ប្រលេះឡេវខាងលើ ស្លៀកខោខ្មៅ និងពាក់ស្បែកជើងប៊ូ សំលៀកបំពាក់របស់ប្រធានាធិបតីទើបឡើងកាន់តំណែង លោក Rodrigo Duterte គឺខុសស្រលះពីរបៀបស្លៀកពាក់ របស់មេដឹកនាំប្រទេសឯទៀត នៅក្នុងជំនួបកំពូលអាស៊ានប្រទេសឡាវ ។
លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ

យូរៗម្ដង ទើបគេមានឱកាសឃើញប្រធានាធិបតីដ៏សាមញ្ញរូបនេះ ស្ថិតក្នុងសំលៀកបំពាក់អាវធំ និងក្រវាត់កដូចប្រមុខដឹកនាំប្រទេសឯទៀត ។ វាជាមូលហេតុមួយដែលធ្វើឲ្យលោក Duterte មានភាពលេចធ្លោបំផុត ក្នុងចំណោមអ្នកចូលរួមជំនួបកំពូលអាស៊ានមួយនេះ ។

ជាក់ស្ដែងសូម្បីតែក្នុងជំនួបទ្វេភាគីជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន ក៏លោក Duterte នៅតែស្ថិតក្នុងសំលៀកបំពាក់ដដែលដែរ ពោលគឺអាវសដៃវែង មានលាត់ដៃ និងប្រលេះឡេវទៀតផង ។

លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ

លើសពីនេះទៅទៀតនោះ ភាពល្បីល្បាញនៃកណ្ដាប់ដៃដែករបស់លោក មិនមែនគ្រាន់តែល្បីក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេ នោះគឺរបៀបដឹកនាំរបស់លោក បានល្បីពាសពេញតំបន់អាស៊ាន ហើយសាយភាយដល់ជប៉ុនទៀតផង ។
ចុចអាន៖  អ្វីដែលលោក Obama និងលោក Duterte បានធ្វើ ពិតជាធ្វើឲ្យពិភពលោកចាប់អារម្មណ៍ 

ប្រជាប្រិយភាពរបស់ប្រធានាធិបតីថ្មីរូបនេះ ធ្វើឲ្យមនុស្សជាច្រើន ប្រជ្រៀតគ្នាថតរូប Selfie ជាមួយលោក ក្នុងនោះមានទាំងមន្ត្រីក្រសួងការបរទេស និងប្រតិភូជាច្រើនរូបទៀត ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះដូចគ្នា នេះបើយោងតាមលោក Martin Andanar លេខាធិការខាងផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីន ។
ចុចអាន៖ មូលហេតុពីក្រោយខ្នង នៃការរំសាយកិច្ចប្រជុំរវាង Obama និង Duterte គឺលើសពីអ្វីដែលយើងគិត 

សូមបញ្ជាក់ថា ការប្រើពាក្យសំដៅធ្ងន់ៗ ហៅអ្នកការទូតអាមេរិក លោក John Kerry លោក Obama លោក Ban Ki-moon និងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ធ្វើឲ្យពិភពលោកចាប់អារម្មណ៍នឹងប្រធានាធិបតី Duterte ជាខ្លាំង ហើយបើទោះជាពិភពលោកមើលឃើញថា សង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីនផ្ដល់ផលអាក្រក់ក្ដី តែសម្រាប់ប្រជាជនហ្វីលីពីនភាគច្រើនវិញ គឺគេគោរពតាម និងយល់ស្របចំពោះវិធីសាស្ត្រប្រឆាំងគ្រឿងញៀនបែបនេះ ៕

លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ

ប្រភព ៖ kqube

  • លោក Rodrigo Duterte ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ខុស​គេ​ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឡាវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: