ហ៊ឺ…! ទុក្ខអ្វីមិនស្មើជាងទុក្ខប្រពន្ធ២​ ​ករណីប្រហារខ្លួនឯងព្រឹកមិញ

ខេត្តស្ទឹងត្រែង​ ៖​ ​ការ​ភ្ញាក់​ផ្អើល​ចេញពី​លំនៅ​ឋាន​មួយ​កន្លែង​ទាំង​ព្រឹក ​បន្ទាប់​ពី​មន្ត្រី​រដ្ឋ​ករ​ទឹក​ចូល​និវត្តន៍​ម្នាក់ ​ចាក់.កខ្លួនឯង​ធ្វើ​អត្ត​ឃាត​​ នៅ​ក្នុង​បន្ទប់ដេក ​កាលពី​វេលា​ម៉ោង​០៨ ​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​៨ ​កញ្ញា​ ២០១៦ ​ក្នុងភូមិ​បា​​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​ ។ ជម្លោះគ្រួសារ រហូតដល់ប្រហារខ្លួនឯង

​ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​ឱ្យដឹង​ថា ​ជន​រង​គ្រោះ​មាន​​វ័យ​ចំណាស់​ គាត់មានរឿង​ក្នុង​ចិត្តជា​ច្រើន ​ពេល​ខ្លះ​ស្ទើ​រ​មិន​មាន​អារម្មណ៍ក្នុង​ខ្លួន​ផង ​ដោយសារ​គាត់​​មាន​បញ្ហា​គ្រួសារ​ និងរឿង​​បំណុល​ត្រូវ​សង​គេ​ ។

​សមត្ថកិច្ច​ឱ្យដឹង​ទៀតថា​ ជន​រង​គ្រោះ​មាន​ប្រពន្ធ​២ ដោយ​ប្រពន្ធដើម​មានកូន​៦​​នាក់ ​និង​ប្រពន្ធចុង ​មានកូន​៣​នាក់ ពួក​គេ​ខ្លះ​មាន​ប្រពន្ធ​កូន​​ទៅ​ហើយ​ដែរ​ ។​ ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​កើតហេតុ​ ជាមួយ​​ប្រពន្ធដើម​ និង​កូនដើម​ ជា​អ្នក​មើលថែ ។ ចំណែក​ប្រពន្ធចុង​ រស់នៅ​លើ​ដី​ឡូ​ត៍​តែ​មួយ ដាច់​ដោយឡែក​ពី​គ្នា ។ តែ​ដោយសារ​រឿង​រ៉ាវ​​កូនចុង​​និង​កូនដើម ប្រទាញប្រទង់​ ពាក់​ព័ន្ធ​កេរ​មរតក ​​​ធ្វើ​ឱ្យ​​គាត់​ពុះ​ហែក​មិនកើត តម្រូវ​ខាង​ប្រពន្ធ​កូនដើម ខ្វះ​ប្រពន្ធ​កូនចុង ។

គាត់​បានទៅ​​ខ្ចី​លុយ​​ពី​ធនាគារ​ និង​ឯកជន ​ដើម្បី​ទំនុក​បម្រុង ​ដើម្បី​បញ្ចៀស​​ទំនាស់​គ្រួសារ តែ​ការ​ផ្គត់ផ្គង់​ខាង​គ្រួសារ​ប្រពន្ធចុង​ មិន​ចេះ​ចប់​មិន​ចេះ​​ហើយ រហូត​បំណុលកើន​​ឡើង ​រហូត​ដល់​ជិត​៣​ម៉ឺន​ដុល្លារ ។ ​គាត់​ពុំមាន​លទ្ធភាព​សង​គេ ដោយ​ឃើញ​ពី​ការ​លំបាក​​របស់​ឪពុក​ កូនបង្កើត​ខាង​ប្រពន្ធដើម​ បាន​សម្រេចចិត្ត​ពុះ​ដី​ឡូ​ត៍ ដែល​នៅ​សល់​ក្រៅពី​ផ្ទះ​លក់​ ដើម្បី​យក​ទៅ​ដោះបំណុល​គេ ​នៅ​ថ្ងៃ​ចន្ទ ​ទី​១២​ កញ្ញា ​ខាង​មុខនេះ ។

ចំណែក​ជន​រង​គ្រោះ​ ក៏​​មិន​បាន​ជំទាស់​អ្វី​ដែរ ព្រមទាំង​ព្រម​ផ្តិត​មេដៃ​ព្រមព្រៀង​លក់-​ទិញ​ទៅ​ឱ្យគេ​ ។​ ប្រភព​ដដែល​បន្ត​ថា ​លុះ​នៅ​ព្រឹក​​ថ្ងៃ​កើតហេតុ​ទី​០៨ ​កញ្ញា​ វេលា​ម៉ោង០​៨ ​និង​១០​នាទីព្រឹកនោះ គាត់​បាន​ទូរស័ព្ទ​ទៅ​កូន​គាត់​ថា ​បាន​លុយ​សង​គេ​​ហើយ​ឬ​នៅ? ​តែ​កូន​គាត់​បាន​ឆ្លើយ​ប្រាប់​វិញ​មិន​ទាន់​បាន​​ទេ​​ប៉ា ។ គេ​ស្ទះ​លុយ​ រង់ចាំ​ដល់​ថ្ងៃ​សុក្រ​ទើបបាន រួច​ក៏​បិទ​ទូរស័ព្ទ​ ស្រាប់តែ​១០​នាទី​ក្រោយមក ​អ្នក​ផ្ទះ​ទូរស័ព្ទ​ទៅ​កូន​ម្តងទៀត​ថា ​គាត់​សម្លាប់​ខ្លួន​ទៅ​ហើយ ភ្លាម​នោះ​ក៏​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ​។

​​ហេតុ​ការណ៍​នោះ​ ត្រូវ​សមត្ថកិច្ច​បាន​រក​ឃើញ​អក្ស​មួយ​ចំនួន​ ទើបនឹង​សរសេរ​ថ្មី​ៗ​​ជា​បណ្តាំរបស់​ជន​រង​គ្រោះ​ឈ្មោះ​សន ដ​ន ​​អាយុ​៦៧​ឆ្នាំ​ ជា​មន្ត្រី​រដ្ឋ​ករ​ទឹក​ចូល​និវត្តន៍​ ដោយ​បាន​ស​សេ​ថា​ «ម៉ែ​ចេ​ន ចែក​ដី​ឱ្យ​កូន ចែក​ដី​ឱ្យប្អូន​​ផង​ណា» ។ ​ក្រោយ​ការ​ធ្វើ​អត្ត​​ឃាត​សម្លាប់​ខ្លួន​ កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ភូមិ​-សង្កាត់ ​បាន​ចុះ​ទៅពិនិត្យផ្ទាល់​ ។

ភ្លាម​នោះ ​គេ​ឃើញ​លោក​ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​យុត្តិធម៌​ ក៏ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្ម​កម្រិត​​ធ្ងន់ កម្លាំង​នគរ​បាល​ការិយាល័យ​បច្ចេកទេស​ ទៅធ្វើ​កោសល្យ​វិ​ច័យ ​និង​វិទ្យាសាស្ត្រ ក្រោម​ការ​សម្របសម្រួល​ពី​អ្នកស្រី ស៊ុន យ៉ើ​ត ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ។

​បន្ទាប់​កើតហេតុ​ និង​ធ្វើ​កោសល្យ​វិ​ច័យ​លើ​សាកសព​រួច ជំនាញ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាតមែន ​ដោយ​កូនកាំបិត​ចុង​ស្រួច​ ចាក់​ចំ​បំពង់.​ក ​ពីឆ្វេង​វះ​ទៅ​ស្តាំ​ បណ្តាល​ឱ្យ​​ដាច់ខ្យល់ស្លាប់ ។ ក្រោយ​មក សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ទៅគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។