មើលវីដេអូពួក «កន្តូបដែក» គាស់រំលើងស្ពានអាកាសយ៉ាងឡូយ!!

កាលពីថ្ងៃទី ២៦ សីហា ២០១៦ កន្លងទៅនេះ អ៊ិចស្កាវ៉ាទ័រជិត ១០០ គ្រឿង បានគាស់រំលើងស្ពានអាកាសមួយកន្លែងនៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ភាគខាងកើតនៃប្រទេសចិន បានក្លាយជា «ផ្ទាំងទស្សនីយភាព» ដ៏ល្អមើលមួយ ខណៈពួកវាត្រូវដាក់តម្រៀបជួរគ្នាសងខាងស្ពានអាកាស និងធ្វើសកម្មភាពកម្ទេចព្រមៗគ្នាយ៉ាងឡូយ ។

គួរបញ្ជាក់ថា ស្ពានអាកាសដែលមានអាយុកាល ២៤ ឆ្នាំ នេះ ត្រូវបានគាស់រំលើងចាប់តាំងពីថ្ងៃល្ងាចថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍ ដើម្បីបើកផ្លូវសម្រាប់ការដ្ឋានខ្សែរថភ្លើងក្រោមដី ៕

100-plus-excavators-dismantle-overpass-bridge-in-east-china

 

 

 

 


Related Posts