ប៉ូលិស ប្រកាសជ្រើសរើសយុវជនបន្ថែម ដើម្បីពង្រឹងក្រុម និងត្រៀមការប្រកួតកីឡាជាតិ

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រកាសឲ្យយុវជន ដែលមានទេពកោសល្យក្នុងការលេងបាល់ទាត់ឲ្យមកធ្វើសេត្ត និងហ្វឹកហាត់នៅទីលាន KB Sport ចាប់ពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២រសៀលតទៅ។

ft-img-template-Recovered-Recovered

កីឡាករមានអាយុចន្លោះពី១៨ ទៅ២០ឆ្នាំ អាចមានសិទ្ធិចូលរួមធ្វើតេស្តនេះបាន ហើយអ្នកមានសមត្ថភាព ដែលបានជាប់ក្នុងការធ្វើតេស្តប្រមាណ១០ទៅ១៥នាក់ នឹងត្រូវបានជ្រើសរើសឲ្យចូលលេងនៅក្នុងក្រុមប៉ូលិស ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ហើយក៏ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន និងការប្រកួតជម្រើសជើងឯកជាតិ(លីក) ក្នុងឆ្នាំ២០១៧ ផងដែរ។

ទាក់ទងទៅនឹងការប្រកាសជ្រើសរើសយុវជននេះ លោក សារ៉ាត់ វិចិត្រ គ្រូបង្វឹកក្រុមប៉ូលិស បានប្រាប់ថា៖«ការជ្រើសរើសយុវជនបន្ថែមនេះ ដោយសារសព្វថ្ងៃនេះ យើងខ្វះកីឡាករវ័យក្មេង សម្រាប់ចូលរួមការប្រកួតកីឡាជាតិ ព្រោះការប្រកួតនេះ គេកំណត់យកក្រុមកីឡាករអាយុក្រោម២១ឆ្នាំ ប៉ុន្តែកីឡាករភាគច្រើនរបស់យើង សុទ្ធតែមានវ័យចាស់ និងមានអាយុលើសពី២១ឆ្នាំ»។

លោកបានបន្ថែមថា៖«បន្ថែមលើនេះយុវជន ដែលបានជាប់ក្នុងការធ្វើសេត្តនេះ នឹងទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន និងការប្រកួតជម្រើសជើងឯកជាតិ(លីក) ក្នុងរដូវកាលថ្មី នាឆ្នាំ២០១៧ ផងដែរ»៕

mm3

The post ប៉ូលិស ប្រកាសជ្រើសរើសយុវជនបន្ថែម ដើម្បីពង្រឹងក្រុម និងត្រៀមការប្រកួតកីឡាជាតិ appeared first on CamboSport.