ខៀវ សានសាណា ​ធ្លាប់​ស្រមៃ​ចង់​ធ្វើ​តារា​សម្ដែង

“តាមពិត​ខ្ញុំ​ធ្លាប់​ចង់​ធ្វើ​ជា​តារា​សម្ដែង​ដែរ គ្រាន់តែ​ថា​ឥឡូវ​នេះ​អត់​ទាន់​មាន​ឱកាស និង​ពេល​វេលា​ច្រើន” ពិធី​ការិនី ខៀវ សានសាណា ដែល​ល្បី​ថា​ជិត​រៀបការ​និយាយ។

 

ខៀវ សានសាណា ​ធ្លាប់​ស្រមៃ​ចង់​ធ្វើ​តារា​សម្ដែង

 

អ្នកម្ដាយ​កូន​ពីរ​រូប​នេះ​បន្ត​ទៀត​ថា ថ្ងៃណាមួយ​ប្រសិន​បើ​មាន​ផលិតកម្ម​ណា​មួយ​ទាក់ទង​ឲ្យ​សម្ដែង ​នាង​អាច​នឹង​ប្រឡូក​ចូល​ក្នុង​វិស័យ​នោះ​មួយ​ទៀត។ សាណា ក៏​បាន​បញ្ជាក់​ដែរ​ថា​ កន្លង​មក​នាង​ធ្លាប់​បាន​សម្ដែង​ក្នុង​ស្ពត​ពាណិជ្ជកម្ម​អប់រំ​ខ្លះ​ៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ ​គឺ​នាង​ធ្លាប់​ចូល​សិក្សា​វគ្គ​សម្ដែង​ខ្លី​មួយ​ដែរ តែ​មិន​បាន​បំពេញ​គ្រប់​ម៉ោង។

 

“កាល​រៀន​ហ្នឹង​គេ​ឲ្យ​សម្ដែង​តួ​យំ ហើយ​កាលហ្នុង​​គឺ​បាន​ពិន្ទុ​ពេញ​តែម្ដង គ្រាន់តែ​សម្ដែង​ចប់​យំ​ចឹង​ទៅ​គេ​ទះដៃ ហើយ​គ្រូ​ថា​អត់​គួរឲ្យ​ជឿ​សោះ​ថា​នាង​ខ្ញុំ​អាច​សម្ដែង​បាន”។

 

ខៀវ សានសាណា បាន​ចូល​សិក្សា​រយៈ​ពេល​ខ្លី ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ប៉ុន្តែ​ដោយ​សារ​មិ​ន​មាន​ពេល​គ្រប់គ្រាន់​ នាង​មិន​ទាន់​បាន​​បញ្ចប់​នោះ​នៅ​ឡើយ៕

 

ចុចអាន៖ធ្លាយ​ព័ត៌មាន ខៀវ សានសាណា រៀបការ​ដើម​ខែ​តុលា

 

 

អត្ថបទ៖ទ្រី រ៉ាវី