ប៊ី ភាពយន្ត ដាច់​ខាត​ធ្វើ​​តែ​បទ​ Original និង​វីដេអូ​អប់រំ​​ជួយ​សង្គម

តំណាង​ឲ្យ​ផលិត​កម្ម​ ប៊ី ភាពយន្ត លោក ជា សុភា​ ប្រាប់​ថា​ ផលិតកម្ម​នេះ​ ទើប​តែ​បង្កើត​ថ្មី​បាន​ប្រមាណ​ជិត​មួយ​ឆ្នាំ​ ដែល​គោល​ដៅ​សំខាន់​ គឺ​វាយ​លុក​តែ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ និង​​ផលិត​វីដេអូ​អប់រំ ដើម្បី​ជួយ​សង្គម​។

 

ប៊ី ភាពយន្ត ដាច់​ខាត​ធ្វើ​​តែ​បទ​ Original និង​វីដេអូ​អប់រំ​​ជួយ​សង្គមតារា​ចម្រៀង ជា សុភា

 

ជាក់ស្ដែង​​ការ​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី និង​ វីដេអូ​អប់​រំ​ ដែល​ក្រុម​ការងារ​របស់​ផលិតកម្ម ប៊ី ភាពយន្ត បាន​ធ្វើ​កន្លង​មក​ ​ទោះ​ជា​មិន​បាន​ចំណូល​មក​វិញ និង​មិន​សូវ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ ក៏​ក្រុម​លោក​ទាំង​មូល​នៅ​តែ​មិន​បោះបង់ ព្រោះ​​ការ​ខំប្រឹង​ប្រែង​ទាំង​នេះ​ ជា​​​មុខ​មាត់​ប្រទេស​ជាតិ ​ដែល​មាន​បទ​ខ្លួន​ឯង។

 

មក​ស្ដាប់​ ជា​ សុភា​​ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ ប៊ី ភាពយន្ត រៀប​រាប់​ពី​គោល​បំណង​​លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

ជាមួយ​គ្នា​នេះ​ អតីត​បេក្ខភាព​ The voice Cambodia ជា សុភា បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នក​រួម​ចំណែក​ធំ​សម្រាប់​ទុន​ក្នុង​ការ​បង្កើត​ ផលិតកម្ម​ភាពយន្ត​ខាង​លើ​នេះ​ គឺ​លោក សេង ដារ៉ា ពលករ​ធ្វើ​ការ​នៅប្រទេស​​កូរ៉េ។

 

​ស្នាដៃ​បទ​និពន្ធ​ថ្មី និង វីដេអូ អប់​រំ​ខ្លះៗ​ពី ប៊ី ភាពយន្ត៖

 

 

 

អត្ថបទ៖ ថា ម៉ាលីដា​