ហេង ស្រីពេជ្រ ថា​ប្រុស​ៗចង់​បាន​តែ​ខ្លួន​នាង

តារា​សម្ដែង ហេង ស្រីពេជ្រ បាន​បង្ហើប​​ប្រាប់​ថា បើ​ទោះ​នាង មិន​មាន​សម្ផស្ស​ស្រស់​ស្អាត​ខ្លាំង​ដូច​តារា​ស្រី​ឯ​ទៀត ប៉ុន្តែ​បុរស​ៗ​មួយ​ចំនួន​នៅ​តែ​ផ្លែ​ផ្កា​ឌឺដងស្នេហា​ដាក់​នាង​ដែរ គ្រាន់​តែ​នាង​​មិន​ទាន់​រក​ឃើញ​អ្នក​ណា​ម្នាក់​ ក្នុង​ចំណោម​នោះ​មាន​ស្នេហ៍ស្មោះ ក្រៅ​ពី​ចង់​បាន​តែ​ខ្លួន​នាង​ឡើយ។

 

ហេង ស្រីពេជ្រ ថា​ប្រុស​ៗចង់​បាន​តែ​ខ្លួន​នាង

 

“មិន​ដល់​ថ្នាក់​អត់​អ្នក​ស្រឡាញ់​ទេ អាច​និយាយ​ថា មាន​មិន​តិច​ដែរ​បង ចាស់​ក៏​មាន ក្មេង​ក៏​មាន គ្រាន់​តែ​ខ្ញុំ​មើល​ទៅ គេ​ដូច​មិន​ប្រាកដ​ប្រជា​ជាមួយ​យើង និយាយ​ឲ្យ​ខ្លី គេ​ដូច​ចង់ត្រឹម​តែ​​លេង​សើច ចង់​បាន​តែ​ខ្លួន​យើង​ហ្មង!” ។​ តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង ថ្លែង​ប្រាប់ Sabay។

 

ស្រី​ពេជ្រ អះអាង​ថា មិន​ដឹង​ថា បុរស​​ទាំង​នោះ មក​ពី​​មជ្ឈដ្ឋាន​ណា​ខ្លះ​ទេ ព្រោះ​រវាង​នាង និង​ពួក​គេ​មិន​មាន​អ្វី​ស៊ី​ជម្រៅ​រហូត​ដល់​ដឹង​ថា ពួក​គេ​មក​ពី​ណា ធ្វើ​អ្វី ក្រៅ​តែ​ពី​ទទួល​សារ និង​ការ​ទូរសព្ទ​ចូល​ខ្លះៗ ហើយ​ប្រើ​ពាក្យ​សំដី​លេប​ខាយ​ដាក់​​តែ​ម្ដង។

 

“អ្នក​ខ្លះ​មិន​ចំណាយ​ពេល​ច្រើនអី​​ទេ​ និយាយ​គ្នា​តែ​ម្ដង​ពីរ​ដង ស្រាប់​តែ​សួរ​ត្រង់​ៗហ្មង ដូច​ជា​ថា ព្រម​ជាមួយ​​​គេ​អត់​អីចឹង​ណា​បង។ ដល់​វ័យ​ប៉ុណ្ណេះ​ហើយ អ្នក​ណា​មិន​ចង់​គិត​គូរ ប៉ុន្តែ​សុទ្ធ​បែប​ហ្នឹង​អី ទៅ​ម៉េច​រួច”។ ហេង ស្រី​ពេជ្រ បន្ថែម។

 

ហេង ស្រីពេជ្រ ថា​ប្រុស​ៗចង់​បាន​តែ​ខ្លួន​នាង

 

តារា​ស្រី​ដែល​ត្រូវ​ប៉ាន់​តួ​ម្ដាយ និង​ជំទាវ​រូប​នេះ ឲ្យ​ដឹង​ទៀត​​ថា ​មិន​ខុស​អី​នឹង​នារី​ទូទៅ អ្វី​ដែល​នាង​ប្រាថ្នា គឺ​សុំ​ឲ្យ​គេ​ស្រឡាញ់​នាង​ពិត​ប្រាកដ មាន​ចរិត​ថ្លៃ​ថ្នូរ ឯ​ទ្រព្យ​សម្បត្តិ ឬ​អ្វី​ផ្សេង​ទៀត​នោះ គឺ​ជា​រឿង​ក្រោយ​ប៉ុណ្ណោះ៕

 

អត្ថបទ៖ ទារិកា