ឆា​ការី​ឆ្អឹង​ជំនី​ជ្រូក ទំនង​ហើយ​ងាយ​ស្រួល​ធ្វើ​ទៀត​!

ឆា​ការី​ឆ្អឹង​ជំនី​ជ្រូក គឺ​ជា​អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ អាច​ពិសា​ជាមួយ​បាយ ឬ​ក្លែម ហើយ​ត្រូវ​ចិត្ត​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ពិសា​ហិរ។ អាហារ​ប្រភេទ​នេះ មិន​ពិបាក​ធ្វើ​ឡើយ ពោល​គឺ​ងាយ​ស្រួល​បំផុត។ នៅ​ចាំ​អី​ទៀត ទៅ​តាម​ដាន​ទាំង​អស់​គ្នា​!

 

គ្រឿង​ផ្សំ

១) ឆ្អឹងជំនី​ជ្រូក ៣០០ ក្រាម
២) ម្សៅ​ការី ២ ស្លាបព្រា​បាយ
៣) ខ្ទិះ​ដូង ១ កែវ
៤) ម្រេច​ខ្ចី ១០ ក្រាម
៥) ស្លឹក​ក្រូច​សើច ៣ ទៅ ៥ សន្លឹក
៦) សណ្ដែកកួរ ៥ ទៅ ៦ ដើម
៧) ស្ករ​ស កន្លះ​ស្លាបព្រា​បាយ
៨) អំបិល កន្លះ​ស្លាបព្រា​កាហ្វេ
៩) ទឹកត្រី កន្លះ​ស្លាបព្រា​បាយ
១០) ប្រេងឆា ២ ស្លាបព្រា​បាយ

វិធី​ធ្វើ

១) កាប់​ឆ្អឹង​ជំនី​ជ្រូក​ជា​ដុំ​តូចៗ​ល្មម
២) កាត់​សណ្ដែកកួរ​ឲ្យ​មាន​ប្រវែង​ខ្លីៗ​ល្មម
៣) ចាក់​ប្រេង និង​កម្ដៅ​វា​នៅ​លើ​ខ្ទះ
៤) ដាក់​ម្សៅ​ការី​ចូល រួច​ច្របល់
៥) ដាក់​ឆ្អឹងជំនី​ជ្រូក​ចូល រួច​ឆា​ត្រលប់​វា​ប្រមាណ​ជា ៥ ទៅ ៦ នាទី
៦) ដាក់​សណ្ដែកកួរ ម្រេច​ខ្ចី និង​ស្លឹក​ក្រូច​សើច​ចូល
៧) ចុង​ក្រោយ ដាក់​គ្រឿង ស្ករ​ស អំបិល និង​ទឹកត្រី​ចូល រួច​ឆា​ត្រលប់​ឲ្យ​សព្វ ជា​ការ​ស្រេច

 

បើ​មិន​ទាន់​ច្បាស់​ទេ ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ WhatRecipe