បេក្ខជនម្នាក់មកប្រឡងកម្មវិធី Cambodian Idol ទាំងថ្លោះចង្កេះ (មានវីដេអូ)

6 Videos


យុវជន សុខ សុភ័ក្រ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញផ្ទាល់ បានធ្វើដំណើរមក ចូលរួមការប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទីពីរនេះ ទាំងខ្លួនមានបញ្ហាថ្លោះចង្កេះ ។

បេក្ខជនមកពីរាជាធានីភ្នំពេញរូបនេះ បានធ្វើឱ្យគណកម្មការផ្តល់ពិន្ទុទាំងបួនរូបមានការ ចាប់អារម្មណ៍ជាមួយនឹងដំណើរប៉ាំងខ្ញើចៗ ពេលដើរចូលមកខាងមុខតុគណៈកម្មការ ក្រោយពេល គណកម្មការ ឱក សុគន្ធកញ្ញា សួរទៅ ទើបបេក្ខជនរូបនេះបានបង្ហើបថា រូបគេមានបញ្ហាថ្លោះចង្កេះដោយសារតែភ្ញាក់នឹងសំឡេងទូរស័ព្ទដែលមិត្តភ័ក្តិ ហៅមកមុនពេលចេញដំណើរមកចូលរួមការប្រឡង ។ ទោះជាយ៉ាងណា សុខ សុភ័ក្រ បានប្រឹងប្រែងបកស្រាយបទចម្រៀងរហូតបានចប់ចុងចប់ដើម ប៉ុន្តែដោយសារតែការបកស្រាយនៅមានចំណុចខ្វះខាតនៅឡើយ ទើបធ្វើឱ្យរូបគេទទួលបានចម្លើយ Yes តែមួយប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរគណៈកម្មការទាំងបួនរូបក៏បានលើកទឹកចិត្តដល់បេក្ខជន សុខ សុភ័ក្រ សូមកុំ បាក់ទឹកចិត្ត ត្រូវតែខិតខំហាត់ពត់លត់ដំសំឡេងរបស់ខ្លួនជាបន្តទៀតដើម្បីចូលរួមការប្រឡង នៅពេលក្រោយទៀត ៕ ប្រមាញ់តួ