លោក​ត្រាំ សរសើរ​លោកពូ​ទី​ន ព្រលះ​លោក​អូ​បា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន

ក្នុង​វេទិកា​មួយ​ឯ​ក្រុង​ញូ​វ​យ៉​ក​ផ្តោត​លើ​បញ្ហា​ការពារ​បេក្ខជន​ប្រធានាធិបតី​អា​េ​ម​រិ​ក​ទាំង​២​រូប លោក​ដូ​ណា​ល់ ត្រាំ និង​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បង្ហាញខ្លួន​ម្តងម្នាក់​តាម​ទូរទស្សន៍​ជាតិ NBC លើក​ពី​យុទ្ធសាស្ត្រ​ការពារ​។

លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​៧ កញ្ញា តាម​ទូរទស្សន៍​ថ្លែង​សរសើរ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថា ជា​ប្រមុខរដ្ឋ​ល្អ​ប្រសើរ​ជាង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក​ត្រាំ ក្រៅពី​សរសើរ​លោកពូ​ទី​ន រហូត​និយាយ​ថា គាំទ្រ​ចំពោះ​សម្ព័ន្ធភាព​អា​មេ​រិ​ក​-​រុ​ស្ស៊ី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​ថ្លែង​ថា បើ​លោកពូ​ទី​ន និយាយ​រឿង​ល្អ​ៗ​ពី​ខ្ញុំ នោះ​ខ្ញុំ​ក៏​និយាយ​ល្អ​ទៅ​កាន់​លោក​អ្វី​ដែរ ។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ លោក​ត្រាំ រហូត​ដល់​និយាយ​ថា លោក​អូ​បា​ម៉ា ជា​ស្ថាបនិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទៀត​ផង ។ ចាប់តាំងពី​ពេល​នោះ​មក ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា​លោក​អាច​រត់​ទាន់​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន វិញ រួច​ការ​ស្ទាបស្ទង់​ចុង​ក្រោយ​របស់ REUTEES / IPSOS ឱ្យ​លោក​នាំមុខ​មួយ​ពិន្ទុ​លើ​លោកស្រី​គ្លី​ន​តុ​ន​ផង ។

លោក​ត្រាំ ព្រលះ​លោក​អូ​បា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន ថា ចាប់តាំងពី​យូរ​មក​ហើយ​បណ្តា​ឧត្តមសេនីយ៍​អា​េ​ម​រិ​ក​ធ្វើ​តាមតែ​ការ​ជ្រើសរើស​របស់​លោក​អូ​បា​ម៉ា និង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក គឺ​លោកស្រី​គ្លី​ន​តុ​ន ។ លោក​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​អូ​បា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន បណ្តា​ឧត្តមសេនីយ៍​ត្រូវ​ធីប​ចោល ដែល​នេះ​ជា​ចំណុច​នៃ​ការ​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​យើង ។ លោក​បន្ត​ថា មានរឿង​មួយ​ដែល​ខ្ញុំ​មានការ​ក្តុកក្តួល ។ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​មេដឹកនាំ​របស់​យើង​ពុំ​ធ្វើ​តាម​បណ្តា​ការ​ណែនាំ​របស់​ពួក​អ្នក​ជំនាញការ​យើង​ឡើយ ៕