ទន្លេ Daldykan ប្រែជាពណ៌ក្រហមដូចឈាម!!!

រុស្ស៊ី៖ រូបភាពគួរឲ្យភ្ញាក់ផ្អើលមួយចំនួន  បង្ហាញពីទន្លេនៅក្នុងតំបន់អាក់ទិចមួយ ប្រែក្លាយជាពណ៌ក្រហម ដែលមើលទៅហាក់ដូចជាឈាម បានធ្វើឲ្យអ្នកស្រុកក្នុងតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទន្លេ Daldykan ដែលស្ថិតនៅភាគខាងជើងតំបន់ស៊ីប៊េរី បានផ្លាស់ប្តូរពណ៌យ៉ាងឆាប់រហ័ស ដោយមានការសង្ស័យថា វាបណ្តាលមកពីកាកសំណល់ឧស្សាហកម្មមកពីរោងចក្រនីកែល។ 

រូបភាពទន្លេមួយនេះ ត្រូវបានគេកត់សម្គាល់នៅលើបណ្តាញសង្គមរបស់ប្រទេសរុស្សី រួមជាមួយនឹងសម្តីរបស់អ្នកស្រុក ពីបញ្ហាដែលកើតមានពីរោងចក្រមួយ ដែលត្រូវគេស្គាល់ថា រោងចក្រ Nadezhda Metallurgical គឺជាអ្នកនៅពីក្រោយ ការប្រែប្រួលពណ៌ទន្លេដ៏គួរឲ្យខ្លាចនេះ។

រោងចក្រចំរាញ់ថ្មនីកែលនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនយក្សឈ្មោះ Norilsk Nickel បាននិយាយថា ខ្លួនកំពុងតែពិនិត្យមើលរបាយការណ៍ នៃបម្រែបម្រួលពណ៌ទឹកទន្លេនេះ។

ប្រភពព័ត៌មានពីរោងចក្រខាងលើបានឲ្យដឹងថា ការត្រួតពិនិត្យបរិស្ថាននៅជុំវិញទន្លេ និងកន្លែងផលិតរបស់រោងចក្រ កំពុងត្រូវបានធ្វើឡើង រួមទាំងការប្រើឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យមើលស្ថានភាពជុំវិញពីលើអាកាសផងដែរ។

អ្នកស្រុកនៅក្នុងតំបន់បាននិយាយថា ទន្លេនេះប្រែជាពណ៌ក្រហមមិនមែនជាលើកទីមួយឡើយ ហើយនៅក្នុងរដូវរងា សូម្បីតែព្រិលក៏ប្រែជាពណ៌ក្រហមដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទន្លេ Daldykan ប្រែជាពណ៌ក្រហមដូចឈាម!!!

ទន្លេ Daldykan ប្រែជាពណ៌ក្រហមដូចឈាម!!!

ទន្លេ Daldykan ប្រែជាពណ៌ក្រហមដូចឈាម!!!