ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ

ឡាវ៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Barack Obama កំពុងស្ថិតនៅក្នុងប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយនេះក៏ជាលើកដំបូងផងដែរ ដែលលោកប្រធានាធិបតី ធ្វើដំណើរទស្សកិច្ចមកកាន់ប្រទេសមួយនេះ។ 

ថ្វីត្បិតលោក Barack Obama មកទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្តី ក៏រូបលោកបានឆ្លៀតឱកាសនេះ ចុះសួរសុខទុកជនរងគ្រោះដែលនៅមានជីវិតក្រោយពីសង្គ្រាមនៅប្រទេសវៀតណាមផងដែរ។

ជាមួយគ្នានេះដែរ ប្រធានាធិបតី លោក Barack Obama បានសន្យាថា លោក នឹងព្យាយាមសម្អាតនូវការខូចខាតទាំងអស់ ដែលប្រទេសរបស់លោក ធ្លាប់បានធ្វើទៅលើ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាងប៉ុន្មានទស្សវត្សកន្លងទៅនេះ ។ មួយវិញទៀត លោក Obama ក៏បានប្រកាសដែរថា លោកនឹងចំនាយទឹកប្រាក់ ៩០លានដុល្លារ ដើម្បីឲ្យក្រុមស្រាវជ្រាវ សម្អាតគ្រាប់មីនមិនទាន់ផ្ទុះចេញពីដីទៀតផង។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Obama ក៏បានឆ្លៀតពេលដើរកម្សាន្តនៅទីនោះផងដែរ ហើយបានក្រេបនូវ ទឹកដូងខ្ចី ដ៏ផ្អែមត្រជាក់ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តហ្លួងប្រាបាង និងបានចូលទស្សនា វិហារព្រះពុទ្ធសាសនា ក្នុងប្រទេសឡាវទៀតផង ។

គួររំលឹកផងដែរថា មូលហេតុដែលលោក Obama មានពេលដើរកម្សាន្តនៅប្រទេសឡាវនេះ ពីព្រោះរូបលោក បានរំសាយចោលនូវកិច្ចប្រជុំ ជាមួយនឹង ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte ដោយសារការជេរប្រមាថ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ។ គួររំលឹកផងដែរថា វាជាលើកទីមួយនៃប្រទេសហ្វីលីពីនហើយ ដែលមេដឹកនាំ គឺលោកប្រធានាធិបតី Rodrigo Duterte បានប្រើប្រាស់ពាក្យសម្តី មិនសមរម្យវាយប្រហារ មកកាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាកំពូលមេដឹកនាំ នៃប្រទេសមហាអំណាច លើទឹកដីនៃសហរដ្ឋអាមេរិក។ ជាហេតុធ្វើឲ្យជំនួបទ្វេភាគី ដែលនឹងត្រូវជួបគ្នា រវាងមេដឹកនាំទាំងពីរនេះជាលើកដំបូង ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី៦ កញ្ញា ម្សិលមិញនេះ ត្រូវបានលុបចោលផងដែរ។

បើយោងតាមប្រភពបានឲ្យដឹងថា ការបាញ់បោះពាក្យសម្តី ប្រមាថមើលងាយ យ៉ាងខ្លាំងក្លាពីសំណាក់ លោក Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីននេះ បានធ្វើឡើងមុនពេលជួបជាមួយអ្នកសារព័ត៌មាន មុនមួយថ្ងៃ ពោលគឺ កាលពីថ្ងៃច័ន្ទ ទី៥ កញ្ញា កន្លងទៅ មុនពេលប្រធានាធិបតីលោក Duterte រូបនេះបានចេញដំណើរហោះហើរ ទៅកាន់ទីក្រុង វៀងចន្ទ ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ដោយសារតែអាមេរិក បានធ្វើការរិះគន់លើការអនុវត្តធម៌ក្តៅ បាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ទាក់ទងនិងបញ្ហាគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីន។ ជាហេតុ ធ្វើឲ្យលោកប្រធានាធិបតី Duterte ក៏បានព្រមានទៅកាន់លោក អូបាម៉ា ជាមុនផងដែរ ដោយមិនឲ្យលោក អូបាម៉ា មានការសួរសំណួរ ទាក់ទងនិងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បញ្ហាសង្គ្រាមគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីននេះឡើយ ក្នុងជំនួបកិច្ចប្រជុំកំពូលតំបន់អាស៊ាន ដែលរៀបចំធ្វើឡើងក្នុងទីក្រុង វៀងចន្ទ ប្រទេសឡាវ នាថ្ងៃទី៦ កញ្ញា ឡើយ នឹងថែមទាំងមានការ ប្រមាថមើលងាយលើលោក អូបាម៉ា យ៉ាងធ្ងន់ៗថែមទៀតផង។ នោះក៏ដោយសារតែលោក អូបាម៉ា ចង់ធ្វើការពិភាក្សាសួរនាំលើបញ្ហានេះ ដើម្បីឲ្យមានដំណោះស្រាយមួយ មានសភាពសមស្រប តាមបទដ្ឋានអន្តរជាតិជាមូលដ្ឋាន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ

ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ

ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ

ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ

ភ្ញាក់ផ្អើលជាមួយនឹងរូបភាព ប្រធានាធិបតី Obama ក្រេបទឹកដូងខ្ចី នៅប្រទេសឡាវ