ភាពតានតឹងនៃជម្លោះ​នៅក្នុងសមុទ្រចិនខាងត្បូងនៅតែបន្តមាននៅក្នុងតំបន់អាស៊ាន

ហ្វីលីពីនបានចេញផ្សាយរូបថតកាលពីថ្ងៃពុធម្សិលមិញនេះ ដែលបង្ហាញពីនាវារបស់ចិនកំពុងសាងសង់កោះមួយនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង មុននឹងមានកិច្ចប្រជុំកំពូលរវាងបណ្តាប្រទេសនៅអាស៊ី។

រូបថតទាំងនោះបានបង្ហាញពីការកើនឡើងនៃចំនួននាវារបស់ចិន ហើយនិងអ្វីដែលហ្វីលីពីនបានហៅថាជាភស្តុតាងនៃការសាងសង់កោះសិប្បនិម្មិតនាពេលថ្មីៗនេះនៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ រូបថតទាំងនោះត្រូវបានចេញផ្សាយ មុននឹងមានកិច្ចប្រជុំប្រចាំឆ្នាំរវាងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។

«យើងនៅតែមានការព្រួយបារម្ភជាពន់ពេកទៅលើការអភិវឌ្ឍនាពេលថ្មីៗនេះ និងដែលកំពុងបន្ត ហើយយើងក៏បានសំគាល់ទៅលើការព្រួយបារម្ភនានារបស់មេដឹកនាំមួយចំនួនទៅលើការទាមទារការកាន់កាប់ទៅលើដែនទឹកនោះផងដែរ‍» នេះបើយោងតាមសេចក្តីថ្លែងការណ៍បញ្ចប់នៅឯកិច្ចប្រជុំកំពូលនោះ។

ប៉ុន្តែចិនបានធ្វើការបដិសេធទៅលើការចោទប្រកាន់នោះ ដោយនិយាយថា ខ្លួនទុកនាវាមួយចំនួននៅទីនោះដើម្បីយាមត្បាតនៅទីនោះ នេះបើយោងតាមស្ថានទូតចិននៅក្នុងទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន។

សហរដ្ឋអាមេរិកក៏ជឿជាក់ថា វត្តមានរបស់នាវាចិនតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៅតែមានដដែលដូចកាលពីប៉ុន្មានខែមុន ប៉ុន្តែនឹងបន្តពិនិត្យទៅលើតំបន់នោះ ហើយនិងបន្តមានទំនាក់ទំនងជាមួយរដ្ឋាភិបាលហ្វីលីពីន នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់សេតវិមានដែលបានប្រាប់ VOA៕

ប្រភព៖ VOA


ភាពតានតឹងនៃជម្លោះ​នៅក្នុងសមុទ្រចិនខាងត្បូងនៅតែបន្តមាននៅក្នុងតំបន់អាស៊ាន

សហរដ្ឋអាមេរិកឲ្យឡាវ៩០លានដុល្លារសម្រាប់ដោះគ្រាប់មិនទាន់ផ្ទុះក្រោយទម្លាក់គ្រាប់បែកច្រើនលានគ្រាប់ក្នុងសម័យសង្គ្រាម

ភាពតានតឹងនៃជម្លោះ​នៅក្នុងសមុទ្រចិនខាងត្បូងនៅតែបន្តមាននៅក្នុងតំបន់អាស៊ាន

អាជ្ញាធរហុងកុងហាមសិស្សានុសិស្សមិនឲ្យចែកចាយខិតប័ណ្ណនយោបាយ