ទោះ​ភ័យ​ខ្លាំង​ ហេតុ​អ្វី​សិស្ស​បាក់​ឌុប​​នៅ​ចង់​មើល​លទ្ធផល​ផ្ទាល់​ជាង​តាម Facebook?

សិស្ស​ប្រលង​បាក់​ឌុប​រួច​ដែល​កំពុង​ទន្ទឹង​លទ្ធផល​ ចាប់​ផ្ដើម​បុក​ពោះ​ភ័យ​បណ្ដើរ​ៗ​ហើយ ព្រោះ​​ថ្ងៃទី១០ លទ្ធផល​​នឹង​ចេញ​ ចំពោះ​​មណ្ឌល​ភ្នំពេញ​និង​កណ្ដាល។ ពេល​ប្រលង​មាន​សិស្ស​ខ្លះ​ដួល​សន្លប់ ខ្យល់​គ​ជា​ដើម ហើយ​ខ្លះ​ទៀត​ធ្វើ​ត្រូវ​បាន​តិច​តួច។ តែ​សិស្ស​​ភាគ​ច្រើន​នៅ​តែ​ចង់​មើល​លទ្ធផល​ផ្ទាល់​ ជា​ជាង​មើល​តាម Facebook ក្រសួង។​

 

តើ​មាន​ហេតុ​ផល​អ្វី​នៅ​ពី​ក្រោយ​ការ​ចង់​ទៅ​ដឹង​លទ្ធផល​នៅ​មណ្ឌល​ខ្លួន​ឯង​ ​ជា​ជាង​​ផ្ទៀង​លទ្ធផល​តាម​បណ្ដាញ​សង្គម​?​

 

ទោះ​ភ័យ​ខ្លាំង​ ហេតុ​អ្វី​សិស្ស​បាក់​ឌុប​​នៅ​ចង់​មើល​លទ្ធផល​ផ្ទាល់​ជាង​តាម Facebook?

 

យុវសិស្ស​មក​ពី​សាលា​ប៊ែល​ធី ហៃ ឆាយ​គួង​ ប្រាប់​ថា ទោះ​ជាប់​ឬ​ធ្លាក់​ក៏​ត្រូវ​ទៅ​មើល​លទ្ធផល​​បិទ​នៅ​មណ្ឌល​ដែរ។ “ទៅ​មើល​ផ្ទាល់​ជាមួយ​មិត្ត​ភ័ក្ក​វិញ សប្បាយ​ជាង​មើល​តាម​ Facebook ។ បើ​ជាប់​បាន​ហ៊ោ បើ​ធ្លាក់​បាន​យំ​ទាំងអស់​គ្នា វា​មិន​សូវ​កណ្ដោចកណ្ដែង​ដូច​មើល​តាម Facebook នៅ​ផ្ទះ​ម្នាក់​ឯង”។ យ៉ាង​ណា ឆេង​គួង និយាយ​ថា ខ្លួន​សង្ឃឹម ១០០% ជាប់​លើ​ការ​ប្រលង​ដ៏​មហា​តឹង​នេះ​។

 

សិស្ស​ម្នាក់​ទៀត​ប្រលង​នៅ​មណ្ឌល​បាក់​ទូក​ប្រាប់​ថា គេ​ក៏​ទៅ​ឈ្មោះ​ផ្ទាល់​ពេល​ប្រកាស​លទ្ធផល​ដែរ ទោះ​ពេល​នេះ​មាន​អារម្មណ៍​ថា​ភ័យ​ក៏​ដោយ។ យុវជន គង្គា និយាយ​ថា នឹង​ទៅ​ជាមួយ​ពួក​ម៉ាក​បី​បួន​នាក់​ដែល​រៀន​ជាមួយ​គ្នា ព្រោះ​វា​រន្ធត់​និង​ស្ដែង​ ជា​ជាង​ដឹង​លទ្ធផល​មើល​តាម​ Facebook របស់​ក្រសួង​។ បើ​ទោះ​ប្រជ្រៀត​គ្នា មនុស្ស​ច្រើន​អាច​ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ដឹង​លទ្ធផល តែ​គង្គារ​ថា គេ​ចង់​ទៅ​ស្ដាប់​ផ្ទាល់​ប្រសើរ​ជាង។ គង្គារ​ថា សង្ឃឹម​៥០ % សម្រាប់​ការ​ប្រលង​បញ្ចប់​ថ្នាក់​ទី១២នេះ។

 

ទោះ​ភ័យ​ខ្លាំង​ ហេតុ​អ្វី​សិស្ស​បាក់​ឌុប​​នៅ​ចង់​មើល​លទ្ធផល​ផ្ទាល់​ជាង​តាម Facebook?

 

​ចំណែក កញ្ញា ម៉ោ ស៊ីវមី ក៏​នឹង​ទៅ​ស្ដាប់​លទ្ធផល​នៅ​មណ្ឌល​សន្ធរម៉ុក​របស់​ខ្លួន​ដែរ តែ​គ្រាន់​កញ្ញា​មិន​ដឹង​ថា គួរ​ទៅ​ជាមួយ​សាច់​ញាតិ ឬ​មិត្តភ័ក្ដិ​នោះ​ទេ។ កញ្ញា​ថា សិស្ស​មួយ​ចំនួន​ខ្លាច​ពេល​ទៅ​ស្ដាប់​លទ្ធផល​ហើយ​ដឹង​ថា​ធ្លាក់​ទៅ​ខ្មាស​គេ តែ​សម្រាប់​ស៊ីវមី​ទោះ​ធ្វើ​មិន​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​ក្តី ក៏​នៅ​ចង់​ទៅ​មើល​ផ្ទាល់​ដែរ​ព្រោះ​រំភើប​ជាង​មើល​តាម Facebook ។

 

​​លទ្ធផល​ប្រលង​បាក់​ឌុប ក្រសួង​អប់រំ​នឹង​បង្ហាញ​តាម​ពីរ​របៀប មួយ​គឺ​តាម​មណ្ឌល​ប្រឡង​ទាំង​អស់​ទូ​ទាំង​ប្រទេស និង​មួយ​ទៀត​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង ៕

 

អត្ថបទ៖ លឹម សុ​នា