បាក់ច្រាំងទន្លេ នៅស្រុកលើកដែក! បំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១៦ខុ្នង, កម្លាំងអាជ្ញាធរកំពុងជួយអន្តរាគមន៍

(កណ្តាល)៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៦ខ្នង ក្នុងនោះ៤ខ្នង ត្រូវបានដីបាក់ចូល និង១២ខ្នងទៀត ត្រូវបានរុះរើចេញពីមាត់ច្រាំង ក្រោយពីមានហេតុការណ៍ បាក់ដីនៅច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ពិតជាមានករណីបាក់ច្រាំងទន្លេ បណ្តោយប្រមាណជាង២០០ម៉ែត្រ និងជម្រៅចូលមកផ្លូវជាតិ កន្លែងបាក់ខ្លាំងប្រវែងប្រមាណ២០ម៉ែត្រ បណ្តាលឲ្យបាក់ចូល ក្នុងទឹករួមមាន៖ រោងចំបើង០១ខ្នង រោងគោ០១ខ្នង ផ្ទះបាយ០១ខ្នង និងបង្គន់អនាម័យ០១ខ្នង។

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១២ខ្នងត្រូវបានរុះរើចេញ និងដីបាក់ចូលដល់ក្នុងផ្ទះ០៤ខ្នង សរុប១៦ខ្នង។ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច នគរបាល អាវុធហត្ថ អាជ្ញាធរស្រុក ឃុំ-ភូមិ និងក្រុមយុវជន កំពុងជួយអន្តរាគមន៍រុះរើ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ករណីផ្ទះប្រជាពលរដ្ឋចំនួន៤ ខ្នង ដែលស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុង ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល បានបាក់ស្រុតចូលទៅ ក្នុងទឹកទន្លេ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនោះ ធ្វើឱ្យមនុស្ស៣នាក់ ដែល ត្រូវជាម្ដាយ កូនប្រុស និងចៅប្រុស ៣នាក់ ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរង របួស ។

នាយនគរបាលប៉ុស្ដិ៍ ឃុំព្រះប្រសប់ លោក ពៅ ភន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល តាមទូរស័ព្ទថា ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង បានស្រុត ដោយសារការបាក់ច្រាំង ទន្លេ ប៉ុន្ដែផ្ទះពីរខ្នងបានធ្លាក់ចូលទៅក្នុងទន្លេ តែម្ដង ដោយនាំយកជនរងគ្រោះ៦នាក់ ដែល កំពុងនៅក្នុងផ្ទះទៅជាមួយ ។

លោកពៅ ភន បានបន្ដថា ភ្លាមៗនោះ ជនរងគ្រោះជាឪពុក បានហែលនិងស្រង់កូន ពីរនាក់ ឡើងមកលើគោក រួចពីសេចក្ដីស្លាប់ ប៉ុន្ដែស្ដ្រីម្នាក់ ជាសាច់ញាតិរបស់ខ្លួននិងក្មេង តូចៗពីរនាក់ ម្នាក់អាយុ១ឆ្នាំនិងម្នាក់ទៀត អាយុ២ឆ្នាំ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលសមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់បាត់ទៅ ហើយនោះ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យមានគ្រោះ ថ្នាក់បែបនេះកើតឡើង ដោយសារតែកម្លាំង ទឹកហូរបុក ទើបបណ្ដាលឱ្យបាក់ច្រាំង ហើយ ស្រុតផ្ទះប្រជាពលរដ្ឋ ចូលទៅក្នុងទឹកទន្លេ តែម្ដង ដែលពីមុនមកមិនដែលមានរឿង បែបនេះកើតឡើងឡើយ ។

អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោកវរសេនីយ៍ត្រី ម៉ែន សុខឿន បាន និយាយថា ចំពោះករណីស្រុតផ្ទះចូលទឹក ទន្លេ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នោះ បណ្ដាល ឱ្យជនរងគ្រោះ៣នាក់បាត់ខ្លួន រួមមាន ទី១ ឈ្មោះប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ទី២ឈ្មោះចេក ព្រីង ភេទប្រុស អាយុ២ឆ្នាំ និងទី៣ឈ្មោះចេក ឆូយ អាយុ ១ឆ្នាំ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត