Liu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីល

6 Videos


កាលពីរាត្រីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុងមហោស្រពភាពយន្តទីក្រុង Montreal ប្រទេស កាណាដា មានប្រារព្ធពិធីចែកពានរង្វាន់ ដោយមានការចូលរួមពីកំពូលតារាសម្តែងល្បីៗមកពីបណ្តាប្រទេសនានា ជាពិសេសតារាសម្តែងស្រីចិន នាង លីវ យីហ្វី ដែលបានធ្វើឲ្យភ្ញៀវចាប់អារម្មណ៍ និង មានការភ្ញាក់ផ្អើលជាងគេ ។

Liu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីល

ក្នុងរាត្រីនោះដែរខ្សែភាពយន្តរឿង «ក្ងោករាត្រី» របស់ប្រទេសចិន ទទួលបានរង្វាន់ធំ គឺរង្វាន់ « ភាពយន្ត ចិនល្អដាច់គេ » ។ រីឯនាង លីវយីហ្វី ដែលជាតួសម្តែងស្រីដ៏សំខាន់នៅក្នុងរឿងនេះក៏បានទទួលពានរង្វាន់ដែរ ។ នាងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសឱ្យឡើងចែករង្វាន់ធំពិសេសផងដែរ គឺពានរង្វាន់ «គណៈកម្មការផ្តល់ពិន្ទុ» ព្រមទាំងទទួលបានការថ្លែងអំណគុណជាពិសេសពីសំណាក់ប្រធានមហោស្រពភាពយន្តនេះទៀតផង ។

Liu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីល

ក្នុងរាត្រីនោះនាង លីវ យីហ្វី ដោយស្ថិតក្នុងឈុតសំពត់រ៉ូបវែងពណ៌សាច់ដោយមានរចនាម៉ូដរូបផ្កា រូបមេអំបៅនិង រូបកន្ទុយក្ងោកដែលបញ្ចេញពន្លឺភ្លឺផ្លេកនោះ គឺសក្តិសមទៅនឹងប្រធានបទនៃខ្សែភាពយន្តរឿង «ក្ងោករាត្រី» ខ្លាំងណាស់ ហើយនៅពេលដែលនាងដើរចូលទៅកន្លែងប្រារព្ធកម្មវិធីបានធ្វើឲ្យមានស្នូរទះដៃ និង ស្រែកហោរយ៉ាងកងរំពងពីសំណាក់ភ្លៀវបរទេស ។ នៅក្នុងខ្សែភាពយន្តរឿង «ក្ងោករាត្រី» ដែលបានដាក់ប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តទីក្រុង Montreal នេះ គឺអ្វីដែលធ្វើឲ្យភ្ញៀវដែលបានទស្សនាមានការភ្ញាក់ផ្អើល និង កោតសរសើរមិនដាច់ពីមាត់នោះ គឺតួឯកស្រីសម្តែងដោយនាង លីវ យីហ្វី ដែលមិនត្រឹមតែមានទេពកោសល្យសម្តែងបានល្អឥតខ្ចោះប៉ុណ្ណោះទេ សូម្បីតែការនិយាយឆ្លើយឆ្លងជាភាសាបារាំងក៏បានល្អដែរ ។

Liu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីល

ចុងបញ្ចប់នៃពិធីចែកពានរង្វាន់មហោស្រពភាពយន្តទីក្រុង Montreal នេះប្រធានមហោស្រពភាពយន្តបានឡើងទៅលើឆាក ព្រមទាំងបានថ្លែងយ៉ាងដូច្នេះថា សូមថ្លែងអំណរគុណដល់នាង លីវ យីហ្វី ដែលបានធ្វើដំ ណើរមកពីទីឆ្ងាយដើម្បីចូលរួមក្នុងពិធីចែករង្វាន់មហោសពភាពយន្ត Montreal នេះ ។ វត្តមានរបស់នាង គឺញ៉ាំងឲ្យមហោស្រពភាពយន្តបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លានៅតំបន់អាស៊ី ៕ គ ឡេង

Liu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីលLiu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីលLiu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីលLiu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីលLiu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីលLiu Yi Fei ធ្វើឱ្យគេភ្ញាក់ផ្អើល នៅមហោស្រពភាពយន្តទីក្រុងម៉ុនទ្រីល