ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល៩ខែ នៅខេត្តតាកែវ

(តាកែវ)៖ គ្រាន់តែក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន១២០នាក់ នៅក្នុងខេត្តតាកែវ ត្រូវបាននគរបាលឃាត់ខ្លួន ព្រមទាំងមានការដកហូតថ្នាំញៀន និងសម្ភារៈមួយចំនួនថែមទៀតផង។យោងតាមរបាយការណ៍ របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ការប្រើប្រាស់ និងការជួញដូគ្រឿងញៀន ក្នុងខេត្តតាកែវរយៈពេល៩ខែ ឆ្នាំ២០១៦នេះ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ពោលសមត្ថកិច្ចបានធ្វើការបង្រ្កាបបទល្មើស៤៩ករណី ក្នុងនោះករណីជួញដូរ៤០លើក និងករណីប្រើប្រាស់៩ករណី ដោយឃាត់ខ្លួនមនុស្សសរុប១២០នាក់ និងបានបញ្ចូនទៅកាន់តុលាការ៤៩នាក់ផងដែរ។

ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល៩ខែ នៅខេត្តតាកែវ

របាយការណ៍ដដែល បញ្ជាក់ថា ការបង្រ្កាបគ្រឿងញៀនក្នុងឆ្នាំ២០១៦នេះ មានការកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងមក ដែលមានការបង្រ្កាបតែ២៤ករណី និងមានការឃាត់ខ្លួនមនុស្សតែ៤៣នាក់ប៉ុណ្ណោះ។

បើទោះបីជាមានការបង្រ្កាបពីសំណាក់សមត្ថកិច្ច បានច្រើនក៏ដោយ ក្រុមប្រជាពលរដ្ឋមួយចំនួន នៅក្នុងក្រុងដូនកែវ បានសង្កេតឃើញមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងពេញទំហឹងនៅតាមសាលារៀន និងតាមទីសាធារណៈមួយចំនួន ក្នុងនោះប្រជាពលរដ្ឋក៏បាននាំគ្នារិះគន់សមត្ថកិច្ចថា បានធ្វើសកម្មភាពចាប់បានតែពួកអ្នកប្រើប្រាស់ដែលភាគច្រើន ជាកូនអ្នកក្រីក្រតែប៉ុណ្ណោះ រីឯកូនអ្នកមានទ្រព្យសម្បត្តិ និងកូនអ្នកមានអំណាច នៅក្នុងខេត្ត ជាពិសេសអ្នកជួញដូរដុះស្លែនៅក្នុងខេត្ត សមត្ថកិច្ចមិនបានបង្រ្កាបនោះទេ ព្រោះចាត់ទុកវាជាឆ្នាំងបាយរបស់ខ្លួន ចំណែកថ្នាក់ធំក្នុងខេត្តវិញ បានតែស្រែកឲ្យល្អមើលតែប៉ុណ្ណោះ ហើយសកម្មភាពវិញ គឺសូន្យតែម្ដង៕

ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល៩ខែ នៅខេត្តតាកែវ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល៩ខែ នៅខេត្តតាកែវ

ប្រភព ៖ freshnewsasia

  • ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល៩ខែ នៅខេត្តតាកែវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: