អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

បុគ្គលិក អ្នកបម្រើការនៅលើយន្តហោះនាសម័យកាលវាយប្រហារភេរវកម្មកើនឡើង បានបង្ខំឲ្យបុគ្គលិកទាំងអស់ ពិសេសគឺស្ត្រីបម្រើការនៅលើយន្តហោះ ត្រូវតែចេះក្បាច់គុនដើម្បីទប់ទលនឹងសភាពការណ៍អាក្រក់ ដែលអាចកើតឡើងគ្រប់ពេល នៅពេលដែលយន្តហោះកំពុងតែហោះហើរនៅលើអាកាស គឺគ្មានជំនួយណាមួយក្រៅពីខ្លួនឯងឡើយ ។

សារព័ត៌មាន Sputnik បានផ្សាយថា ក្រុមស្ត្រីបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ នៅប្រទេសចិន ត្រូវបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងតែងដូចជាកម្លាំងទាហានពិសេសដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់នៅលើយន្តហោះដែលអាចកើតឡើងជាយថា ហេតុ ក្នុងពេលដែលក្រុមភេរវករបង្កើនការវាយប្រហារតាមយន្តហោះ ។

អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

មិនត្រឹមតែមានរូបសម្បត្តិស្អាតដូចជាតារាបង្ហាញម៉ូដប៉ុណ្ណោះទេក្រុមស្ត្រីបម្រើការលើយន្តហោះចិនថែមទាំងទទួលបានការហ្វឹកហាត់ដូចជាទាហានជំនាញអាចដោះស្រាយស្ថានភាពលើយន្តហោះបាន។

សារព័ត៌មាន Sputnik បានចាត់ទុក ស្ត្រីទាំងនោះគឺជា “ក្បាលម៉ាស៊ីនប្រយុទ្ធ” ដ៏ស្រស់ស្អាតមានសមត្ថភាពទប់ទល់នឹងសកម្មភាពវាយប្រហារភេរវកម្មបានយ៉ាងល្អប្រសើនៅលើអាកាស។ ស្ត្រីស្រស់ស្អាតទាំងនោះបានរៀនក្បាច់គុន និងវិធីសាស្ត្រទប់ទល់ក្រុមជនល្មើស។ កម្រិតនៃការហ្វឹកហាត់មិនខុសពីទាហានជំនាញនោះឡើយ ហើយបើមនុស្សប្រុសធម្មតាមិនដែលរៀនក្បាច់គុណនោះមិនអាចទប់ទល់ជាមួយពួកនាងបានទេ បើទោះមានគ្នា២ទៅ៣នាក់ក្តី ។

អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

បច្ចុប្បន្នស្រីស្អាតមិនមែនជាភេទទន់ខ្សោយដូចកាលពីមុនទៀតឡើយ ពួកនាងអាចធ្វើបានគ្រប់យ៉ាងដែលបុរសៗ មិនអាចធ្វើបានហើយធ្វើដោយជោគជ័យទៀតផង ។ កន្លងមកចិនក៏បានហ្វឹកហាត់ស្រីស្អាតធ្វើជាអង្គរក្សសម្រាប់ការពារអ្នកជំនួញធំៗនៅក្នុងប្រទេសហើយអង្គរក្សស្រីនោះទទួលបានជោគជ័យជាងបុរសទៅទៀត ។

ខាងក្រោមនេះជារូបភាពហ្វឹកហាត់ របស់ក្រុមស្ត្រីបម្រើការនៅលើយន្តហោះ(ក្រុមពហុនិកា)ដែលទាក់ទាញបំផុតនិងមានក្បាច់គុនពេញខ្លួន ៕ ម៉ែវ សាធី

អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

ប្រភព៖ Nokorwatnews

  • អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: