មាន សូនីតា ប្រកាស​ដក​ខ្លួន​ចេញ​ពី​កម្ម​វិធី សប្បុរស​ធម៌​ស្វែង​រកថវិកា​ជួយ​មន្ទីរ​ពេទ្យ «គន្ធ​បុប្ផា» យ៉ាង​តក់​ក្រហល់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍​ប្រគំតន្ត្រី និងកម្មវិធីបង្ហាញមុខតារាល្បី លើកំរាលព្រំ​នៅសាកលវិទ្យាល័យន័រតុន ​រៀបចំឡើងដោយ​​សាកលវិទ្យាល័យ និងក្រុមគ្រួសារតារាកម្ពុជា កាន់តែខិតជិតចូលមកដល់ ពោលគឺនៅសល់តែ៩ថ្ងៃទៀតទេប៉ុណ្ណោះ ខណៈដែលកម្មវិធីទាំងមូល ត្រូវបានគេដឹងថា ពោរពេញទៅដោយ តារាល្បីៗលំដាប់ប្រទេសជិត៣០ដួង ចូលរួម ហើយមានគោលបំណងធំ គឺរកលុយជួយមន្ទីរ​​ពេទ្យគន្ធបុប្ផា ដែលកំពុងតែខ្វះខាតថវិកា ដើម្បីព្យាបាលកុមារ នៅកម្ពុជា។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺតារាសម្ដែង មាន សូនីតា បានប្រកាសដកខ្លួនចេញពីកម្មវិធីនេះ យ៉ាងប្រញាប់ប្រញាល គួរឲ្យភ្ញាក់ផ្អើល។

ក្រៅពីតារាចម្រៀងល្បីៗ មានដូចជា កញ្ញា សុខ ពិសី​,កញ្ញា ទេព បូព្រឹក្ស និង​លោក សុគន្ធ ថេរ៉ាយុ ក៏មានតារាសម្ដែងល្បីៗ ជាច្រើនមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា,កញ្ញា ទឹម រដ្ឋា, អ្នកនាង សារាយ សក្ខណា, កញ្ញា ថន លក្ខិណា ហើយតារាស្រីដែលគេហៅថា រាជនីក្រមា កញ្ញា មាន សូនីតា ក៏មានមុខក្នុងកម្មវិធីដ៏ធំ​មួយនេះដែរ ប៉ុន្តែនាងបាន​ប្រកាស​ដកខ្លួនចេញវិញ។

ស្របពេលដែលកម្មវិធីនេះ គ្រោងនឹងធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ខាងមុខនេះ ស្រាប់តែមានព័ត៌មានថា តារាស្រី មាន សូនីតា បានដកខ្លួនចេញ​ពីកម្មវិធី​វិញហើយ ខណៈដែលនិស្សិត សាលាន័រតុនជាច្រើនពាន់នាក់ ទន្ទឹងរងចាំមើលវត្តមាននាង លើព្រំដ៏អស្ចារ្យ នៅសាលកវិទ្យសាកលវិទ្យាល័យរបស់ពួកគេ។

កញ្ញា មាន សូនីតា បានថ្លែងប្រាប់ Khmertalking ថាជារឿងគួរឲ្យសោកស្ដាយ ដែលនាងត្រូវបានដកខ្លួន យ៉ាងប្រញាប់ប្រញាលបែបនេះ ព្រោះនាងមានភារកិច្ច ត្រូវប្រឡងនៅសាលាបញ្ញាសាស្ត្រ ចំថ្ងៃដែលធ្វើកម្មវិធីតែម្ដង ហើយពិបាកក្នុងការចេញមកចូលរួមកម្មវិធី ដែលមានរយៈពេលយូរម៉ោង ជាពិសេសគឺការតុបតែងខ្លួន។ អ្នករៀបចំកម្មវិធីបានស្នើ​ ត្រឹមតែដើរមួយភ្លែតរួចត្រឡប់មកវិញក៏បាន ប៉ុន្តែនាងនិយាយថា ពិបាកណាស់ ព្រោះនាងជាស្រី ត្រូវការតុបតែងច្រើន បើធ្វើរួចៗតែពីដៃ នាងមិនអាចធ្វើទៅបានទេ នាងពិតជាមានអារម្មណ៍សោកស្ដាយណាស់ ព្រោះខានដើរម៉ូដបែបបហ្នឹងយូរដើរហើយ

មាន សូនីតា ក៏សុំទោសដល់អ្នកគាំទ្ររូបនាងផងដែរ ព្រោះ​ត្រូវបានអាក់ខាន មិនបានចូលរួម​។ យ៉ាងណា​មិញ ​ទោះបី កញ្ញា មាន សូនីតា មិនបានចូលរួម ក្នុងកម្មវិធីដ៏ធំនេះ ក៏មានតារាផ្សេងៗជាច្រើនទៀត ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម​បង្កើតកម្មវិធីសប្បាយៗ។ តែយ៉ាងណា ការសិក្សាសម្រាប់ មាន សូនីតា ពិតជាសំខាន់មិនធម្មតា ព្រោះនេះជាឆ្នាំបញ្ចប់របស់នាង ​ត្រូវប្រឹងប្រែង ដើម្បីអនាគតខ្លួន​ឯង។ ម្យ៉ាងកុំឲ្យគេរិះគន់ថា អ្នកសិល្បៈខ្មែរមានសមត្ថភាព តែខ្វះចំណេះដឹង៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មាន សូនីតា នៅតែស្រស់ស្អាត ជាមួយនឹងស្ទាយ ឈុតក្រមារ ។ គួររំលឹកផងដែរថា តារាសម្តែងដែល មានរូបសម្ផស្សស្រស់ស្អាត សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរ មាន សូនីតា បានបង្ហាញនូវ ឈុតស្ទាយថ្មី នៃសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមារខ្មែរ ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់ មាន សូនីតា កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា កន្លងទៅនេះ បានបង្ហោះនូវរូបភាព ១សន្លឹក ធ្វើឲ្យមានភាពទាក់ទាញ ជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយនាងបាន ស្លៀកឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមាខ្មែរ ដោយលាយឡំនឹងភាពស៊ិចសី បញ្ចេញផ្សិត ដែលធ្វើឲ្យប្រុសៗ ស្ទើទប់ចិត្តមិនបាន ជាមួយនឹងសម្រស់ស្រស់សោភា បូករួមទាំងសម្លៀកបំពាក់មួយឈុតនេះ សម្រាប់ រូបថតមួយសន្លឹកនេះ ក៏ទទួលបានការ Like ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះ មិនទាន់បាន ១ម៉ោងផងនោះ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload