នារីស៊ិចស៊ី កាន់ស្លាកបន្ថយល្បឿន​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

រុស្សី៖ កាលពីពេលថ្មីៗនេះ ក្រុមយុទ្ធនាការសុវត្ថិភាពចរាចរណ៍មួយ បានអះអាងពីវិធីសាស្រ្តចម្លែកមួយ ដែលអាចកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ៣០ ០០០នាក់ ក្នុងមួយឆ្នាំ នៅក្នុងប្រទេសរុស្ស៊ីបាន។ ពួកគេបានអះអាងថា ជាវិធីល្អបំផុតដើម្បីកាត់បន្ថយល្បឿនបើកបរ។ 

នារីស៊ិចស៊ី ពាក់ស្បែកជើងកវែងត្រឹមភ្លៅ និងពាក់តែអាវ និងខោក្នុង ហើយពេលខ្លះព្រលែងមួយកំណាត់លើ ត្រូវបានគេដាក់ឲ្យឈរកាន់ស្លាកសញ្ញា បន្ថយល្បឿននៅគ្រប់ទីតាំងដែ​លឧស្សាហ៍ កើតមានគ្រោះថ្នាក់ចរាចរណ៍។ ហើយវាហាក់ដូចជាមានប្រសិទ្ធភាពមែន នៅលើផ្លូវកាត់ភូមិមួយនៅក្នុងកោះ Novaya Zemlya របស់ប្រទេសរុស្ស៊ីមួយ ចាប់តាំងពីមានការដាក់នារីកាន់ស្លាកបន្ថយល្បឿនទាំងនោះមក។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមិនមានរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរភ្លឹកនឹងនារីស៊ិចស៊ី បែកអារម្មណ៍បើកបរនោះទេ។

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ Avtodrizhenia បានឲ្យដឹងថា អ្នកចំនួនបើកបរលើសល្បឿនកំណត់ភាគច្រើនជាបុរស បានថយចុះ ដោយសារតែពួកគេកោតសសើរជំនួយការសុវត្ថិភាពចរាចរណ៍នារីស៊ិចស៊ីទាំងនោះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីស៊ិចស៊ី កាន់ស្លាកបន្ថយល្បឿន​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

នារីស៊ិចស៊ី កាន់ស្លាកបន្ថយល្បឿន​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

នារីស៊ិចស៊ី កាន់ស្លាកបន្ថយល្បឿន​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍