តុលាការក្រុងភ្នំពេញនាំខ្លួនអ្នកស្រី ទេព វន្នី សាកសួរបន្ថែមករណីហិង្សាកាលពីឆ្នាំ២០១៣

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរតំណាងសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្ថែមទៅព្រឹកថ្ងៃទី៨ កញ្ញា ករណីហិង្សាក្បែរផ្ទះនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣។

រហូតដល់ម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃដដែលនេះ ចៅក្រមបានបញ្ចប់ការសាកសួរអ្នកស្រី ទេព វន្នី ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញហើយ។

ករណីនេះ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ ម្ដុំផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាមួយអ្នកស្រី បូវ សោភា កាលពីល្ងាចថ្ងៃច័ន្ទ ទី១៥ សីហា នៅពេលដឹកនាំការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍បឹងកក់។ ខណៈអ្នកស្រី បូវ សោភា ត្រូវបានដោះលែង នៅតែអ្នកស្រី ទេព វន្នី ដែលតុលាការចោទប្រកាន់មួយករណីបន្ថែមទៀត ដែលជាសំណុំរឿងកាលពីឆ្នាំ២០១៣។

image

ចំណែកនៅខាងមុខរបងនៃតុលាការក្រុង មានសកម្មជនដីធ្លីក្នុងរាជធានីភ្នំពេញប្រមាណ២០នាក់ នាំគ្នាកាន់បដាស្រែកតវ៉ា ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មាន…

ប្រភព៖ RFA


Related Posts