លោក Duterte ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​នាយករដ្ឋមន្ត្រី​ឡាវ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-08-2016, 5:43 pm         10

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​នាយករដ្ឋមន្ត្រី​ឡាវកិច្ចប្រជុំ​អាស៊ាន​លើក​ទី២៨ និង​លើក​ទី២៩ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី៨ ខែកញ្ញា នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ។ ក្នុង​កម្មវិធី​បិទ​កិច្ចប្រជុំ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានទទួល​ញញួរ​ប្រធាន​អាស៊ាន ដែល​ប្រគល់​ដោយ​នាយករដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ត សម្រាប់​ដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ២០១។

«ឯកឧត្តម​ប្រធានាធិបតី Rodrigo Duterte ក្នុងឱកាស​នេះ ខ្ញុំ​មាន​កិត្តិយស​ផ្ទេរតំណែង​ប្រធាន​អាស៊ាន​ឲ្យ​ហ្វីលីពីន ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី១ ខែមករា ឆ្នាំ២០១» នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ២០១៦ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ 

នាយករដ្ឋមន្ត្រី​ឡាវ​បន្តថា ឡាវ នឹង​បន្ត​ការគាំទ្រ​របស់ខ្លួន​ដល់​ហ្វីលីពីន។ បន្ទាប់ពី​ទទួល​តំណែង​ប្រធាន​អាស៊ាន ប្រធានាធិបតី​ហ្វីលីពីន បាន​សាទរ​នាយករដ្ឋមន្ត្រី​ឡាវ ដែល​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ២០១។ លោក​និយាយថា ហ្វីលីពីន ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​កាច់ចង្កូត​អាស៊ាន និង​ដឹកនាំ​អាស៊ាន។

យោងតាម​សារព័ត៌មាន Rappler លោក​ប្រធានាធិបតី Duterte បន្តទៀតថា៖ «ខ្ញុំ​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន ពី​ការពិភាក្សា និង​ការផ្លាស់ប្ដូរ​យោបល់​របស់​យើង។ បទពិសោធ​ទាំងនេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់ច្បាស់ ពី​ការកសាង​សហគមន៍​របស់​យើង»៕