អានចប់ អ្នកប្រាកដជាស្រក់ទឹកភ្នែក! នាំគ្រួសារចាកចេញពីស្រុក ដើរសុំទាន, សុំអត់បាន នាំកូនដេកអត់បាយទាំងអស់គ្នា… ពេលនេះប្តី បានស្លាប់ដោយសារខ្យល់គហើយ

ភ្នំពេញ៖ បុរសម្នាក់ បាននាំប្រពន្ធ និងកូនប្រុសស្រី តូុចៗ២នាក់ ដើរសុំទាន នៅខេត្តកំពង់ឆ្នាំង  មិនបានប្រាក់ក៏ត្រឡប់ ទៅស្រុកកំណើតវិញ គ្មានលុយជិះរថយន្តតាក់ស៊ី ក៏បានសុំរថយន្តតាក់ស៊ីគេជិះ ខណៈពេលមកដល់ ពាក់កណ្តាលផ្លូវ ត្រូវខ្យល់គរស្លាប់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង១០ នាទីថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០១៦ នៅត្រង់ចំណុច ក្រោមស្ពានជ្រោយចង្វារថ្មី ត្រើយខាងលិច ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសសុំទាន ដែលខ្យល់គស្លាប់នោះ មានឈ្មោះ ងួន ចយ អាយុ ៥៣ ឆ្នាំ មានមុខរបរ ដើរសុំទាន មានប្រពន្ធឈ្មោះ ភឿង រ៉ឹម អាយុ៤៧ឆ្នាំ មានមុខរបរដូចគ្នា មានកូន៦នាក់ប្រុស៤ស្រី២ នៅក្នុងបន្ទុក មានស្រុកកំណើត នៅភូមិ សំម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរាប់ទាំងទឹកភ្នែក ឱ្យដឹងថា រូបគាត់គ្មានដី ផ្ទះ និងស្រែនិងគេទេ ហើយគ្មានមុខរបរ ណាពិតប្រាកដ ក្រៅពីដើរសុំទានឡើយ ដោយដើរសុំបានតិចតួច ក៏បានទិញបាយហូបទៅ បើថ្ងៃណាសុំមិនបាន ក៏នាំកូនដេក ទាំងអត់បាយទៅ។

បើតាមប្រភពព័ត៌មាន ពីស្ត្រីជាប្រពន្ធ ជនរងគ្រោះបាន អោយដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា រូបគាត់និងប្តី កូនប្រុសស្រីតូចៗ ចំនួន២នាក់ បាននាំគ្នាធ្វើដំណើរ ចេញពីស្រុកកំណើត ទៅកាត់ខេត្តកំពង់ឆ្នាំង ដើម្បីដើរសុំទាន នៅទីនោះ ខណៈពេលដល់បាន២ថ្ងៃ ដើរសុំគេពុំបានលុយ ទិញបាយហូបសោះ។ លុះព្រឹកថ្ងៃទី៧ ខែឆ្នាំដដែល រូបគាត់និងប្តី ក៏បានសំរេចចិត្ត នាំកូនតូចត្រឡប់មក ស្រុកកំណើតវិញ ដោយគ្មានប្រាក់មួយរៀល ជាប់នៅនិងខ្លួនទេ ក៏សំរេចចិត្ត សំពះអង្វរសុំរថយន្តតាក់ស៊ី ដែលរត់តាម ផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ទៅភ្នំពេញ។ បន្ទាប់មកម្ចាស់រថយន្ត ក៏បានឱ្យឡើងជិះ រថយន្តមកភ្នំពេញ ដើម្បីដើរសុំលុយ យកជិះរថយន្តតាក់ស៊ី បន្តទៀតទៅស្រុកកំណើតវិញ ខណៈពេលជិះដល់ចំណុច កើតហេតុខាងលើ ប្តីរបស់គាត់ មានអាការៈ រឹងដៃរឹងជើង និងបាត់ម៉ាត់បាត់ក រូបគាត់បានប្រាប់ ទៅតៃកុងរថយន្តថា ប្តីរបស់គាក់ ដូចជាមិនសូវស្រួលខ្លួនទេ នៅពេលតែកុង រថយន្តឃើញបែបនោះ ក៏បានឈប់រថយន្ត នាំគ្នាលើកជនរងគ្រោះ ដាក់ចោលនៅខាងក្រោមស្ពាន ហើយបើករថយន្តចេញទៅបាត់។

បន្ទាប់ពីលើក ជនរងគ្រោះដាក់ឥដ្ឋ ស្ការ៉ូឡា បានប្រហែល១៥នាទី ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយមកត្រូវបានរាយការ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ ដោយប្រពន្ធបាន អះអាងប្រាប់ថា ប្តីរបស់គាត់ ស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុ ប្រគល់សពទៅឱ្យក្រុមគ្រួសារ និងបានហៅរថយន្តសាមុយ ពីក្រសួងសុខាភិបាល ដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត តាមប្រពៃណី៕

សហការី KBN ប្រភព៖ kbn-live.com


អានចប់ អ្នកប្រាកដជាស្រក់ទឹកភ្នែក! នាំគ្រួសារចាកចេញពីស្រុក ដើរសុំទាន, សុំអត់បាន នាំកូនដេកអត់បាយទាំងអស់គ្នា… ពេលនេះប្តី បានស្លាប់ដោយសារខ្យល់គហើយ

តំបន់វិហារអ៊ិស្លាមនៅបឹងកក់ នឹងត្រូវអភិវឌ្ឍឆាប់ៗ

អានចប់ អ្នកប្រាកដជាស្រក់ទឹកភ្នែក! នាំគ្រួសារចាកចេញពីស្រុក ដើរសុំទាន, សុំអត់បាន នាំកូនដេកអត់បាយទាំងអស់គ្នា… ពេលនេះប្តី បានស្លាប់ដោយសារខ្យល់គហើយ

តុលាការក្រុងភ្នំពេញនាំខ្លួនអ្នកស្រី ទេព វន្នី សាកសួរបន្ថែមករណីហិង្សាកាលពីឆ្នាំ២០១៣