អន្តរក្រសួង​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​ និពន្ធដោយ : ញ៉ុង​ ហេង       September-08-2016, 7:39 pm         270

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អន្តរក្រសួង​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​លោក គង់ វិបុល (ឆ្វេង) និង​លោក សុខ សុភ័ក្ត្រ សហប្រធានក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​។

​បើតាម​សេចក្ដីប្រកាស​អន្តរក្រសួង ការបង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម ក៏ដូចជា​ចុះបញ្ជី​ពន្ធដារ និង​គ្រប់គ្រង​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ទិន្នន័យ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​។​

​លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ គឺជា​សហប្រធាន​នៃ​ក្រុមការងារ​នេះ​។ ក្រុមការងារ​ថ្មី​នេះ មាន​ភារកិច្ច​រៀបចំ បច្ចេកទេស នីតិវិធី និង​ថវិកា​ពាក់ព័ន្ធ​គម្រោង​ចុះបញ្ជី​រួម​នេះ​៕