តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)

6 Videos


តារាកំប្លែង យាយ ណាង ឬ លោកយាយ ណយ សំណាង បានទទួលជំនួយឧបត្ថម្ភជាថវិកាពីសប្បុរសជន បន្ទាប់ពី ចេញពីមន្ទីរពេទ្យ ក្រោយពេលដួលសន្លប់ក្នុងពេលកំពុងតែសម្តែងខ្សែភាពយន្តមួយ ។

តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)

តារាកំប្លែងជើងចាស់ដែលតែងតែមានជំងឺផ្តាសាយជាប់កាយជាប្រចាំ និង រស់នៅតែលតោលកំសត់ តែម្នាក់ឯង លោកយាយ ណយ សំណាង ស្រាប់តែដួលសន្លប់ក្នុងពេលកំពុងសម្តែងខ្សែរភាពយន្ត បង្ករការភ្ញាក់ផ្អើលដល់តារាសម្តែងផ្សេងៗទៀត ឲ្យរត់ខ្វែងជើងគ្នាដើម្បីជួយសង្គ្រោះ និង បញ្ជូន ទៅកាន់មន្ទីរ ពេទ្យកាលពីសប្តាហ៍មុននោះ ពេលនេះបានធូរស្រាលវិញហើយ ប៉ុន្តែសុខភាពរបស់គាត់ នៅតែយ៉ាប់ខ្លាំងដដែល ។

តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)

ក្រោយពីទទួលបានព័ត៌មានថា តារាកំប្លែងរូបនេះចេញពីមន្ទីរពេទ្យហើយសម្រាក ព្យាលបាលជំងឺនៅផ្ទះ និង មានការខ្វះខាតថវិកាក្នុងការព្យាបាលបន្តផងនោះ មានសប្បុរសជនមួយចំនួន ក៏បាននាំយកថវិការជួយលោកយាយជាបន្តបន្ទាប់ ក្នុងនោះដែរ លោក សាវិន ហ្វីលិព តំណាងឲ្យមូលនិធិ សាវីនកម្ពុជាក៏បាននាំយកថវិកាចំនួន ១០០ ដុល្លារជូនលោកយាយដើម្បីអាចបន្តជីវិតរស់នៅដ៏ កំសត់របស់គាត់តទៅមុខទៀត ។ ដែលថវិកា ៥០ ដុល្លារ រួមជាមួយនឹងអង្ករ ៥០ គីទ្បូក្រាម គឺបានមកពីអ្នក ស្រី ស្នាម ញញឹម ហើយនឹងថវិកា ៥០ ដុល្លាទៀតគឺបានមកពីប្អូនស្រី Bee Yobo ។

តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)

គួររំឭកថា តារាកំប្លែងលោកយាយ ណយ សំណាង ស្រាប់តែមានអាការៈខ្សោយបេះដូងធ្វើទុកហើយ ដួល សន្លប់ក្នុងពេលកំពុងតែសម្តែងខ្សែរភាពយន្ត ត្រូវបានសិល្បករដែលកំពុងសម្តែងជាមួយគ្នាជួយសង្គ្រោះ និង បញ្ជូនទៅមន្ទីរពេទ្យពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦ កាលពីសប្តាហ៍មុន ៕ ជួន នូវ

តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)តារាកំប្លែងយាយ ណាង ទទួលថវិកាសប្បុរធម៌ ក្រោយចេញពីមន្ទីរពេទ្យ (មានវីដេអូ)