បវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹង

6 Videos


បវរកញ្ញាឯកជប៉ុនប្រចាំឆ្នាំ ២០១៦ នាង Priyanka Yoshikawa មានទាំងសម្រស់ស្រស់ស្អាត និង អាចឆ្លងកាត់ដំណាក់កាលប្រកួតជាច្រើន តែយ៉ាងណាក្តី ក្រោយពីឈ្នះពាន រូបនាងស្រាប់តែ ទទួលរងព្យុះរិះគន់ ក្រោយដឹងថា នាងជាកូនកាត់ឥណ្ឌា ។

បវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹង

យោងតាមសារព័ត៌មាន គេបានដឹងថា ក្រោយពីឈ្នះពានរង្វាន់ប្រចាំប្រទេស នាងនឹងបង្ហាញ ខ្លួនជាបេក្ខភាពមួយរូបតំណាងប្រទេសជប៉ុន ដើម្បីដណ្តើមពានរង្វាន់បវរកញ្ញាឯកពិភពលោក នាពេលខាងមុខនេះផងដែរ ។ សព្វថ្ងៃ នាង Priyanka មានអាយុ ២២ ឆ្នាំ មានឪពុកជាជនជាតិឥណ្ឌា និង ម្តាយជាជនជាតិជប៉ុន ហើយក៏ជាហ្មដំរីដែលជំនាញម្នាក់ផងដែរ ។

បវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹង

ថ្វីបើនាងមានសម្រស់ ស្រស់ស្អាត និង មានទេពកោសល្យល្អក្នុងការប្រកួតរហូតបានឈ្នះពានក៏ពិតមែន នាងនៅតែមិនអាចគេចផុតពីការរិះគន់បាន ព្រោះតែមានឈាមជ័រជាកូនកាត់ ស្របពេលដែលប្រជាជនជប៉ុនត្រូវគេដឹងថា ជាតិនិយមខ្លាំងគួរសម ។

បវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹង

គួរបញ្ជាក់ដែរថា នេះជាលើកទីពីរជាប់គ្នាហើយ ដែលបវរកញ្ញាឯកជប៉ុនជាកូនកាត់ ព្រោះកាលពីឆ្នាំមុនក៏មានវិវាទជាពាក្យសម្តីកើតឡើងទាស់ទែងគ្នា លើរឿងកូនកាត់ជាអ្នកតំណាងប្រទេសទាំងមូលផងដែរ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

បវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹងបវរកញ្ញាឯកជប៉ុនឆ្នាំ ២០១៦ រងព្រនង់រិះគន់មួយទំហឹង