នៅ​លើ​បណ្ដាញ​សង្គម​កំពុង​ចាប់​អារម្មណ៍​លើ​ការ​ Troll កាស​ Wireless របស់ Apple

កាលពីម្សិលមិញក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវទូរសព្ទជំនាន់ថ្មីរបស់ខ្លួនគឺ Iphone 7 និង Iphone 7plus តែយ៉ាងណាលក្ខណៈរូបរាងខាងក្រៅវាគឺមិនខុសប្លែកពី Iphone6s ប៉ុន្មាននោះទេ ប៉ុន្តែវាខុសត្រង់គ្មានរន្ធដោតកាសនោះឡើយ ។

ហើយដោយសារពុំមានរន្ធដោតនេះហើយ Apple ក៏បានបញ្ចេញនូវផលិតថ្មីមួយរបស់ខ្លួនគឺ ‘AirPods’ ដែលជាកាសដែលប្រើបច្ចេកវិទ្យា Wireless ដើម្បីភ្ជាប់ទៅនឹងទូរសព្ទ ដែលវាមានតម្លៃប្រមាណជា159ដុល្លារ ។ ខណៈ Apple រំពឹងថាផលិតផលនេះអាចផ្ដល់ភាពងាយសម្រាប់អ្នកប្រើប្រាស់ក្នុងការស្ដាប់ចម្រៀង ហៅទូរសព្ទ លេងហ្គេមជាដើម ។

នៅ​លើ​បណ្ដាញ​សង្គម​កំពុង​ចាប់​អារម្មណ៍​លើ​ការ​ Troll កាស​ Wireless របស់ Apple

ប៉ុន្តែផ្ទុយទៅវិញក្រោយការបញ្ចេញនៅ ‘AirPods’បានធ្វើអ្នកលេងបណ្ដាញសង្គមជាច្រើនធ្វើការ Troll ពាក់ព័ន្ធផលិតផលថ្មីនេះ ដោយពួកគេគិតថាវាអាចវាអាចនឹងជ្រុះបាត់ដោយងាយស្រួលដោយសារវាដាច់ដោយឡែកពីទូរសព្ទ ដូចនេះអ្នកខ្លះបានលើកឡើងថា « Airpods អាចជារបស់ដែលបាត់ច្រើនជាងគេប្រចាំឆ្នាំ២០១៦ » ខណៈអ្នកខ្លះទៀតបានលើកឡើងបែបកំប្លែងថា« ខ្លួនរើសបាន Airpods ដល់ទៅ374,873 តើវាជារបស់អ្នកមែនទេ ? » ។

ខណៈការលើកឡើងរបស់ពួកគេគឺចង់ឲ្យ Apple ស្វែងរកដំណោះស្រាយល្អពេលពួកគេជួបបញ្ហានោះដោយអ្នកខ្លះគិតថា Apple គួរតែបង្កើតកម្មវិធីដែលអាចពួកគេស្វែងរកកាសដែលបាត់នោះឃើញវិញ ។

ប្រភព ៖


  • នៅ​លើ​បណ្ដាញ​សង្គម​កំពុង​ចាប់​អារម្មណ៍​លើ​ការ​ Troll កាស​ Wireless របស់ Apple已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:បច្ចេកវិទ្យា
Tags: