សុខ ពិសី បង្ហោះសារប៉ុន្មានឃ្លា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក

6 Videos


មួយរយៈកន្លងមកនេះតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ សុខ ពិសី មានការ មមាញឹកជាមួយការងារសិល្បៈយ៉ាងខ្លាំង ជាពិសេសកម្មវិធីប្រគំតន្ត្រីនៅតាមស្ថានីទូរទស្សន៍ ល្បីៗមួយចំនួន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកាលពីពេលថ្មីៗនេះ នាងបានបញ្ចេញ ពាក្យពេចន៍ប៉ុន្មានឃ្លានៅលើគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំង ។

សុខ ពិសី បង្ហោះសារប៉ុន្មានឃ្លា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក

នៅក្នុងសារដែលទទួលបានការចាប់អារម្មណ៍នេះផងដែរ គេសង្កេតឃើញថាតារាចម្រៀង សំឡេងស្រទន់រូបនេះ បានប្រើប្រាស់ពាក្យពេចន៍មួយចំនួន ដែលមានលក្ខណៈជាការអប់រំ យ៉ាងដូច្នេះថា «គិតដូចខ្ញុំទេថាបើឈ្នានីសគេហើយធ្វើឱ្យយើងមិនសប្បាយចិត្ដ និង មានតែភាព ក្ដៅក្រហាយតើយើងចាំបាច់ធ្វើចឹងធ្វើអី ជឿខ្ញុំទៅគ្មានអ្នកណាដែលមិនចេះច្រណែននោះទេ ប៉ុន្ដែកុំយកការច្រណែនរបស់យើងទៅបំផ្លាញគេអី ត្រូវយកការច្រណែនរបស់យើងមកពង្រឹង គោលជំហររបស់យើងឱ្យរឹងមាំ និង ខិតខំបំពេញនៅចន្លោះខ្វះខាត មិនយូរមិនឆាប់យើងក៏អាច ធ្វើបានដូចគ្នា គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ»

សុខ ពិសី បង្ហោះសារប៉ុន្មានឃ្លា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក

តារាចម្រៀងរូបនេះក៏ធ្លាប់បានបកស្រាយប្រាប់អ្នកសារព័ត៌មានមួយចំនួនកន្លងមកថា ការបង្ហោះសារនេះមិនមែនមានបំណងចង់ឌឺដងឱ្យបុគ្គលណាម្នាក់នោះទេ អ្វីដែលនាងបានបង្ហាញនេះគឺគ្រាន់តែចង់រំលេចពាក្យពេចន៍នៃការអប់រំសម្រាប់មនុស្សទូទៅ ក្នុងនាមជាអ្នកសិល្បៈមួយរូបប៉ុណ្ណោះ ៕ ប្រមាញ់តួ

សុខ ពិសី បង្ហោះសារប៉ុន្មានឃ្លា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកសុខ ពិសី បង្ហោះសារប៉ុន្មានឃ្លា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក