រវល់ទៅទិញម្ហូប មិននឹកស្មានកូនទាំងពីរស្លាប់ដោយសារលង់ទឹក

6 Videos


រន្ធត់ណាស់ នៅពេលដែលក្មេង ២ នាក់ បងប្អូនបានលង់ទឹកស្រះស្លាប់ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្មេងរងគ្រោះទាំង២នាក់ ដែលស្លាប់នេះ ទី១-ឈ្មោះហឿន សុខខួច អាយុ ១០ ឆ្នាំ ទី២-ឈ្មោះ ហឿន កុយ អាយុ ៨ ឆ្នាំ ដែលមានឪពុកឈ្មោះ ចន ហឿន អាយុ ៤៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ តែបានទៅរកស៊ីនៅប្រទេសថៃ ហើយកូនៗឱ្យរស់នៅជាមួយម្តាយឈ្មោះឆុន សំបូរ អាយុ ៤៥ ឆ្នាំ ។

រវល់ទៅទិញម្ហូប មិននឹកស្មានកូនទាំងពីរស្លាប់ដោយសារលង់ទឹក

មូលហេតុដែលនាំឲ្យមានការរកើតឡើងបែបនេះ ដោយសារម្តាយពួកគេចេញពីផ្ទះទៅទិញម្ហូប ដោយទុកកូន ៤ នាក់ ឱ្យនៅផ្ទះ ពេលត្រឡប់មកវិញ គាត់មិនដឹង កូនទី ២ និង ទី ៣ បានចេញពីផ្ទះបាត់ដែរ មិនដឹងទៅណានោះទេ ហើយគាត់ក៏ដើរសួរអ្នកជិតខាងក៏គ្មានអ្នកណាដឹងដែរ ។ ស្រាប់តែនៅវេលាម៉ោង ១០ ព្រឹកថ្ងៃដដែល មានក្មេងប្រុសម្នាក់ឈ្មោះ សប្បាយ លាងហេង អាយុ ១៣ ឆ្នាំ ដើរមកពីស្រែវិញ ប្រទះឃើញសម្លៀកបំពាក់របស់ក្មេងៗ លុះពេលដែលមើលទៅក្នុងទឹកស្រះ ដែលមានចំងាយប្រមាណជិត ៤០០ ម៉ែត្រពីភូមិ ឃើញមានសក់ក្បាលមនុស្សអណ្តែតផ្លឹមៗក្នុងទឹកស្រះនោះ ក៏ប្រញាប់ជិះកង់មកផ្ទះប្រាប់គេប្រាប់ឯងផ្អើលតែម្តង ។

រវល់ទៅទិញម្ហូប មិននឹកស្មានកូនទាំងពីរស្លាប់ដោយសារលង់ទឹក

ក្រោយពីបានដឹងពីរឿងនេះ អ្នកភូមិជាច្រើននាក់ បាននាំគ្នាទៅមើលឃើញសពក្មេងៗ២នាក់បងប្អូន ដែលជាកូនរបស់ស្ត្រីឈ្មោះសំបូរ ដែលបាត់កូន ក៏សែងមកភូមិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

សុថាត់

រវល់ទៅទិញម្ហូប មិននឹកស្មានកូនទាំងពីរស្លាប់ដោយសារលង់ទឹក