ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

​ប្រសិនបើ​មិន​មានការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​នោះ​ គឺ​គម្រោង​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧​ ក្នុង​ក្របខ័ណ្ឌ​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ (​ភាគី​រាជរដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ ភាគី​និយោជក​រោងចក្រ​ សហគ្រាស​ តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​ភាគី​កម្មករ​ និយោជិត​ តំណាង​ដោយ​ក្រុម​សហជីព​)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដោយ​មាន​កម្រិត​ប្រាក់​ឈ្នួល​ទាប​បំផុត​ស្មើនឹង​១៤៤,២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

​ពាក់ព័ន្ធ​នឹង​សំណើ​ចរចា​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៧​ គឺ​ក្រុម​សហជីព​ចំនួន​១៦​ តំណាង​ឲ្យ​កម្មករ​ និយោជិត​ សម្រេច​យក​តួលេខ​ស្មើនឹង​១៧៩,៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​សហជីព​មួយទៀត​ គឺ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ បាន​សម្រេច​យក​តួលេខ​ស្មើនឹង​១៨៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​ ដោយឡែក​ ខាង​ភាគី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ តំណាង​ឲ្យ​និយោជក​រោងចក្រ​ សហគ្រាស​ សម្រេច​យក​តួលេខ​មិន​លើស​ពី​១៤៤,២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ឡើយ​ ។​

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

​យោង​តាម​តួលេខ​ដែល​ភាគី​ពាក់ព័ន្ធ​ស្មើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​សម្រាប់​ឆ្នាំ​២០១៧​ខាងលើ​ គឺ​បាន​បង្ហាញ​ថា​ ខាង​ភាគី​ថៅកែ​រោងចក្រ​ព្រម​ឲ្យ​មានការ​ដំឡើង​ពីលើ​ឆ្នាំ​២០១៦​ចំនួន​៤,២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​ខាង​ភាគី​សហជីព​ចំនួន​១៦​ ស្នើ​សុំ​ឲ្យ​មានការ​ដំឡើង​ពីលើ​ឆ្នាំ​២០១៦​ ចំនួន​៣៩,៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ពោល​មាន​កម្រិត​ខុស​គ្នា​រវាង​ភាគី​ថៅកែ​ និង​ភាគី​កម្មករ​ តំណាង​ដោយ​សហជីព​ ចំនួន​៣៥,៤០​ដុល្លារ​អា​មេ​រិ​ក​ ។​

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

​គួរ​រំលឹក​ជូន​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៦​កន្លង​ទៅ​ គឺ​ត្រូវ​បាន​កំណត់​ស្មើនឹង​១៤០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដែល​ក្នុង​នោះ​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ បាន​ស្នើ​តួលេខ​ចំនួន​១៣៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​ចំនួន​៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ទៀត​ ត្រូវ​បាន​សម្រេច​ចុង​ក្រោយ​ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៤០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​នេះ​ ត្រូវ​បាន​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​តម​ក​ទល់​សព្វថ្ងៃ​ ៕​

ចរចាប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧​ ត្រូវពិភាក្សាចាប់ពីកម្រិតទាបបំផុត១៤៤,២០ដុល្លារក្នុង១ខែ

Related