រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ កម្ពុជា​នឹង​លែងមាន​អន​ក្ខ​រ​ជន​ត្រឹម​ឆ្នាំ​២០៣០ និពន្ធដោយ : ថ្មីៗ       September-08-2016, 9:59 pm         230

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ កម្ពុជា​នឹង​លែងមាន​អន​ក្ខ​រ​ជន​ត្រឹម​ឆ្នាំ​២០៣០​ថ្ងៃនេះ​ជា​ទិវា​អក្ខរកម្ម​ជាតិ​-​អន្តរជាតិ ៨ កញ្ញា លើក​ទី​១៦ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​អក្ខរកម្ម​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​» ដែល​ប្រារព្ធ​នៅ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ខេត្តពោធិ៍សាត់​។ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន និង​តំណាង​អង្គការ យូណេស្កូ​ប្រចាំ​កម្ពុជា​លោកស្រី អាន ឡឺ​ម៉ែត្រ   បាន​ចូលរួម ទិវា​អក្ខរកម្ម​ជាតិ​-​អន្តរជាតិ ៨ កញ្ញា​នេះ​ផងដែរ ។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា​៖ «​អក្ខរកម្ម​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកសិក្សា ចេះ​អាន ចេះ​សរសេរ ចេះ​និយាយបាន​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ចេះ​រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ ហើយ​រួមចំណែក​ក្នុង​ការកែលម្អ​កម្រិតជីវភាព រស់នៅ​កាន់តែ​ប្រសើរឡើង​»​។

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា​៖ «​អក្ខរកម្ម​បានរួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​នា​ឆ្នាំ ២០១៦-២០៣០ និង​ដើម្បី​ផ្សារភ្ជាប់​ការងារ​អក្ខរកម្ម​ទៅនឹង​ការសិក្សា​ពេញ​មួយជីវិត​»​។ រដ្ឋមន្ត្រីក្រសួង​អប់រំ បន្ថែមថា នឹង​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​ថ្មី ប្រែក្លាយ​ពលករ​ដែល​ប្រើ​កម្លាំង ទៅ​ការប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ តាម​«​យុទ្ធសាស្ត្រ កំណើន​ថ្មី​» របស់​កម្ពុជា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​

​ផ្អែក​តាម​របាយការណ៍​កាលពី​ឆ្នាំ​កន្លងទៅ បាន​បង្ហាញថា ថ្នាក់​អក្ខរកម្ម​វិជ្ជា​មាន​ចំនួន ៣៥០៩​ថ្នាក់ កើន ២៣១៩​ថ្នាក់ បើ​ប្រៀបធៀប នឹង​ឆ្នាំ ២០១៤​។ គ្រូ​អក្ខរកម្ម​វិជ្ជាជីវៈ​មាន​ចំនួន ៣៥៣៤​នាក់ ស្រី​១២២៥​នាក់ កើនឡើង ២៣២៣​នាក់ ធៀប​នឹង​ឆ្នាំ ២០១៤​។ ចំណែកឯ អ្នកសិក្សា​អក្ខរកម្ម​វិជ្ជាជីវៈ​មាន​ចំនួន ៧៤៨៩៩​នាក់ ស្រី ៥២៧៤១​នាក់ ធៀប​នឹង​សូ​ចករ​គោលដៅ ៩២២១៥​នាក់ ស្មើនឹង ៨១,៣​ភាគរយ ហើយ​ចំនួន​អ្នកសិក្សា​កើនឡើង ៤៨២៩៨​នាក់ ស្រី​កើន ៣៤៧៣០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៤​។ ដោយឡែក ក្រសួង​បាន​អប់រំ អន​ក្ខ​រ​ជន​សរុប​ចំនួន ៥៣៩៩៦​នាក់ ក្នុងនោះ នារី ៣៨៨៨៤​នាក់ ឲ្យ​ឆ្លង​ផុតពី​គ្រោះ​មិនចេះ​អក្សរ​ស្មើនឹង ៥៨,៦១ ភាគរយ​តែប៉ុណ្ណោះ នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០១៥៕