Monaco បដិសេធ​មិន​ទទួលយក​កីឡាករ Falcao ពី​Chelsea​វិញ​ទេ​នៅ​ពេល​នេះ

កីឡាករ Radamel Falcao ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ត្រូវ​ស្ថិត​ក្នុង​ក្លិប​Chelsea​បន្ត​រហូត​ចប់​កុងត្រា​ក្នុង​រដូវ​កាល​នេះ ក្រោយ​ពី​ក្លិប​Monaco​មិន​ព្រម​ទទួលយក​វិញ​ដោយសារ​កីឡាករ​រូប​នេះ​រង​របួស​សម្រាក​រយៈពេល​យូរ ។

លោក Jose Mourinho​បាន​ខ្ចី​កីឡាករ​Falcao​មក​ប្រើប្រាស់ កាលពី​រដូវ​កាល​កន្លង​មក ប៉ុន្តែ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​អាយុ​២៩​ឆ្នាំ​រូប​នេះ​បាន​រង​របួស​មិន​បាន​ចូល​លេង​តាំងពី​ខែតុលា ឆ្នាំ​២០១៥ ធ្វើ​ឱ្យ​Chelsea​ត្រៀម​បញ្ជូន​ទៅ​ក្លិប​ដើម​វិញ​ក្នុងអំឡុងពេល​បើក​ទីផ្សារ​នា​ខែមករា​នេះ ។ លោក Vadim Vasilye អនុប្រធាន​ក្លិប Monaco និយាយ​ថា បច្ចុប្បន្ន​Falcao រង​របួស​ត្រូវ​សម្រាក​ពី​៦​ទៅ​៨​ស​ប្ដា​ហ៍ ដូច្នេះ​យើង​មិន​ព្រម​ទទួលយក​រូបគេ​វិញ​ទេ​ក្នុង​ពេល​នេះ ៕