ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា បង្ហាញ​ឈុត​ថ្មី​ត្រៀម​ប្រកួត Australian Open 2016

ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ក្នុង​កម្មវិធី Australian Open ឆ្នាំ​២០១៦ នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ មក​រា ខាង​មុខ នៅ​ទីលាន​មែ​ល​ប៊ឺ​ន ផាក ប្រទេស​អូស្ត្រាលី ។ បណ្តា​អ្នក​វាយ​កូន​បាល់​ទាំង​បុរស​និង​ស្ត្រី ក៏​បាន​ចាប់ផ្តើម​បង្ហាញ​ឈុត​គួរ​ឱ្យ​គយគន់ ក្នុង​នោះ​ក៏​មាន​នាង​ម៉ា​រី​យ៉ា សារ៉ាប៉ូ​វ៉ា ផង​ដែរ ។

កាលពី​ឆ្នាំ​មុន ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា បាន​ទទួល​ការ​រិះគន់​ពី​ការ​ស្លៀកពាក់​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​របស់​ក្រុមហ៊ុន NIKE  ប៉ុន្តែ​ពេល​នេះ​នាង​បាន​ជ្រើស​យក​ពណ៌​ទឹកក្រូច​របស់​ក្រុមហ៊ុន​ដដែល ដោយ​ផ្នែក​ខាងក្រោយ​នៃ​សម្លៀក​បំពាក់​ឈុត​នេះ​ពណ៌​ស និង​មាន​ចន្លោះ​សម្រាប់​បញ្ចេញ​កម្តៅ​ពី​រាង​កាយ​ទៀត​ផង ៕