អ្នកគាំទ្រ​អនាមិក​សរសេរ​ឈ្មោះ Messi នៅ​លើ​ខ្នង​រូបសំណាក​កីឡាករ Cristiano Ronaldo

រូបសំណាក​កីឡាករ Cristiano Ronaldo ស្ថិត​នៅ​ស្រុក​កំណើត​ក្នុង​ប្រជុំ​កោះ Madara ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​អ្នកគាំទ្រ​អនាមិក​មួយ​ក្រុម​សរសេរ​ឈ្មោះ​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona នៅ​ពីក្រោយ​ខ្នង​រូបសំណាក​រហូត​ធ្វើ​ឱ្យ​បងស្រី Ronaldo ចេញ​មុខ​ប្រឆាំង​តវ៉ា ។

ហេតុការណ៍​ដ៏​អាស្រូវ​នេះ​បាន​កើតឡើង​ក្រោយ​ពី Messi ដណ្ដើម​បាន​ពាន​បាល់​មាស​(FIFA Ballon d`Or 2015) ឬ​កីឡាករ​ឆ្នើម​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ពី​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ កាលពី​ថ្ងៃ​ទី​១១​មក​រា កន្លង​មក ៕