FIFA ហាម​ក្លិប​Real Madrid និង At.Madrid ទិញ​កីឡាករ​រយៈពេល​1​ឆ្នាំ ព្រោះ​ល្មើសច្បាប់​ទិញ​កីឡាករ​អាយុ​ក្រោម​18​ឆ្នាំ

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក ផ្សាយ​ថា សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​(FIFA) បាន​ដាក់​បម្រាម​លើ​ក្លិប​Real Madrid និង​At.Madrid ក្នុង​ក្របខ័ណ្ឌ​Laliga អេ​ស្ប៉ា​ញ មិន​ឱ្យ​ទិញ​កីឡាករ​ថ្មី​រយៈពេល​១​ឆ្នាំ ក្រោយ​ពី​ក្លិប​ទាំង​២​ល្មើសច្បាប់​ទិញ​កីឡាករ​អាយុ​ក្រោម​១៨​ឆ្នាំ ។

FIFA បញ្ជាក់​ថា ៖«​ក្លិប​ទាំង​២​ល្មើសច្បាប់​ជា​ច្រើន​ករណី​ទាក់ទង​ការ​ទិញ​កីឡាករ​អន្តរជាតិ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ។ ក្រៅពី​នេះ ក្លិប​Real Madrid ក៏​ទទួល​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​៨២២.០០០​អឺ​រ៉ូ ចំណែក​ក្លិប​At.Madrid​ទទួល​ការ​ពិន័យ​ចំនួន​៣២៩.០០០​អឺ​រ៉ូ រួម​ទាំង​ត្រូវធ្វើ​តាម​បម្រាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​៩០​ថ្ងៃ​ចាប់ពី​ពេល​នេះ​ទៅ​» ៕