ប្រភព​ពីរ​​អះអាង​​ផ្ទុយ​គ្នា​​​ក្នុង​ការ​នាំ iPhone ជំនាន់​ចុងក្រោយ​​​មក​ទីផ្សារ​ក្នុង​ស្រុក

iPhone 7 និង iPhone 7 Plus បាន​ចេញ​រូបរាង​ជា​ផ្លូវការ​ហើយកាល​ពី​យប់​មិញ​។ ក្រោយ​ចេញ​​ភ្លាម​ ក្រុមហ៊ុន Apple បាន​​បើក​​​​ឱ្យ​​អ្នក​គាំទ្រ​​​​អាច​​ធ្វើការ​កុម្ម៉ង់​ទិញ​iPhone ជំនាន់ចុងក្រោយ​​​នេះ​រហូត​ដល់​​ថ្ងៃ ១៦ ខែ​កញ្ញា​​​។ យ៉ាង​ណា​ប្រភព​ហាង​​ក្នុង​ស្រុក​ពីរ​បាន​អះអាង​ផ្ទុយ​គ្នា ​ពី​​ពេលវេលា​សម្រាប់​ការ​នាំ​កំពូល​ទូរសព្ទ​ iPhone សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។

 

ប្រភព​ពីរ​​អះអាង​​ផ្ទុយ​គ្នា​​​ក្នុង​ការ​នាំ iPhone ជំនាន់​ចុងក្រោយ​​​មក​ទីផ្សារ​ក្នុង​ស្រុក

 

តាម​ការ​ឱ្យ​ដឹង​ពី​បុគ្គលិក iOne ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​សិទ្ធិ​នាំ​ចូល​ iPhone ផ្ទាល់​ពី​ក្រុមហ៊ុន Apple បាន​ប្រាប់​ថា iPhone 7/ 7 Plus អាច​នឹង​មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​យឺត​ជាង​ប្រទេស​​មួយ​ចំនួន​។  លោក​ថា ​ Apple បាន​ប្រកាស​នឹង​បញ្ចេញ​លក់ iPhone 7 និង iPhone 7 Plus នៅ​ទីផ្សារ​​ប្រទេស​​ក្រៅ​ប្រទេស​នៅ​​ថ្ងៃ ១៦ ​កញ្ញា​។ ដោយ​ឡែក​​​សម្រាប់​ទីផ្សារ​កម្ពុជា​អាច​​សម្ពោធ​នៅ​ពេល​បន្ទាប់ ដោយ​លោក​ក៏​មិន​ដឹង​​ពេល​វេលា​​ជាក់លាក់​នោះ​ដែរ។

 

ចំណែក​​ម្ចាស់​ហាងលក់​ទូរសព្ទ​ដ៏​ធំ​មួយ​លោក សុខ លី​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា iPhone 7/ 7 Plus នឹង​មាន​​លក់​​នៅ​ទីផ្សារ​ក្នុង​ស្រុកពោល​ក្រោយ​រយៈ​ពេល​មួយ​ថ្ងៃ​ដែល Apple បញ្ចេញ​លក់​នៅ​តាម Store ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន។​ លោក​ថា ហាង​របស់​លោកត្រៀម​ក្នុង​ការ​នាំ iPhone មក​លក់​ចាប់​ពី​​ថ្ងៃ ១៧ កញ្ញា​ ដើម្បី​​​​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក។ ​ចំពោះ​តម្លៃ​វិញម្ចាស់ហាង​រូប​នេះ​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ ប៉ុន្តែ​អះអាង​ថា​​នឹង​មិន​ថ្លៃ​ជាង​ទីផ្សារ​ខាងក្រៅ​ប៉ុន្មាន​ទេ​។

 

ប្រភព​ពីរ​​អះអាង​​ផ្ទុយ​គ្នា​​​ក្នុង​ការ​នាំ iPhone ជំនាន់​ចុងក្រោយ​​​មក​ទីផ្សារ​ក្នុង​ស្រុក

 

ប្រភព​ពីរ​​អះអាង​​ផ្ទុយ​គ្នា​​​ក្នុង​ការ​នាំ iPhone ជំនាន់​ចុងក្រោយ​​​មក​ទីផ្សារ​ក្នុង​ស្រុក

(តម្លៃ​នៅ​បរទេស)

 

iPhone 7 Plus ស៊េរី​ថ្មី​ដែល​​ចេញ​យប់​​មិញ បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP , មេម៉ូរី​ 32GB, 128GB, 256GB រី​ឯ​ថាមពល​ថ្ម​ iPhone 7 កាន់​ថ្ម​យូរ​​ជាង​ iPhone ស៊េរី​មុន ២ម៉ោង ឯ iPhone 7 Plus ១ម៉ោង។ iPhone ទាំង​ពីរបំពាក់​មុខងារ​ការពារ​ជ្រាប​ទឹក កម្រិត IP67 ដែល​ធន់​នឹង​ទឹក​ជម្រៅ ១ម៉ែត្រ​​ រយៈ​ពេល ៣០នាទី។

 

បើ​និយាយ​ពី​កាមេរ៉ា​សម្រាប់​ ​7​ ​មាន​ ​១២​MP​ ​Aperture f/1.8​ ​ដែល​អាច​ថត​រូប​បាន​ស្អាត​សម្រាប់​ទី​ងងឹត​ ​ហើយ​មាន​បំពាក់​មុខងារ​ទប់​លំនឹង​រូបភាព​ ​OIS។ សម្រាប់​ ​7Plus​ ​កាន់​តែ​អស្ចារ្យ​ព្រោះ​មាន​កាមេរ៉ា​ភ្លោះ​ ​១២MP​ ​ហើយ​មាន​បំពាក់​ ​Lens​ ​ប្រភេទ​ ​wide-angle​ ​28mm​ ​និង Lens telephoto​ ​56mm​ ​ដែល​អាច​ផលិត​រូបភាព​មាន​ ​Depth of Field​ ​ដ៏​ស្រស់​ស្អាត​ដូច​កាមេរ៉ា​ប្រភេទ​ ​DSLR៕

 

ប្រភព​ពីរ​​អះអាង​​ផ្ទុយ​គ្នា​​​ក្នុង​ការ​នាំ iPhone ជំនាន់​ចុងក្រោយ​​​មក​ទីផ្សារ​ក្នុង​ស្រុក

 

ចុច​អាន៖ iPhone 7 និង 7 Plus ​ប្រកាស​យប់​មិញ កាមេរ៉ាភ្លោះ​​ថត​រូប​មិន​ចាញ់​ DSLR

 

អត្ថបទ៖ រក្សា