គយគន់​សម្រស់​របស់​អតីត​​មិត្ត​ស្រី​ទិន ហ្វី ក្រោយ​២០​ឆ្នាំ

បើ​ទោះ​បី​ជា​មិន​ស្អាត​គ្មាន​ចន្លោះ​ដូច​មុន​ក៏​ដោយ តែ​សម្រស់​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Athena Chu នៅ​តែ​ធ្វើ​ឲ្យ​គេ​នឹក​ដល់​កាល​នាង​នៅ​លើ​កំពូល​របស់​អាជីព​ខ្លួន។

គយគន់​សម្រស់​របស់​អតីត​​មិត្ត​ស្រី​ទិន ហ្វី ក្រោយ​២០​ឆ្នាំ

តារា​សម្ដែង​ហុងកុង Athena Chu កើត​ឆ្នាំ​១៩៩១ បាន​បោះ​ជើង​ចូល​សិល្បៈ​ក្នុង​នាម​ជា​ពិធី​ករ​របស់​ប៉ុស្តិ៍ TVB។ ឆ្នាំ​១៩៩១ នៅ​ពេល​មាន​អាយុ​២០​ឆ្នាំ នាង​បាន​ចូល​រួម​សម្ដែង​តួ​ឯក​ក្នុង​ភាពយន្ត “Fight Back To School” ជាមួយ​ស្ដេច​កំប្លែង​ទិន ហ្វី។ ៣​ឆ្នាំ​ក្រោយ Athena Chu បន្ត​សហការ​ជាមួយ Stephen Chow ក្នុង​រឿង “យុទ្ធ​សិល្ប​ស៊ុន​អ៊ូខុង” វគ្គ​១ និង​២។ ភាពយន្ត​ទាំង​២​នេះ​បាន​ជំរុញ​កេរ្តិ៍​ឈ្មោះ​របស់​តួ យី​សៀ ឡើង​ដល់​លំដាប់A។

មិន​ត្រឹម​តែ​សហការ​ជាមួយ​គ្នា​នោះ​ទេ Athena និង​ទិន ហ្វី​ក៏​មាន​ស្នេហា​នឹង​គ្នា​ផង​ដែរ។ ចំណង​ស្នេហ៍​របស់​ពួក​គេ​មាន​រយៈ​ពេល​៣​ឆ្នាំ មុន​ពេល​តួ​រឿង “និស្សិត​ផ្ដាច់​សង្ខារ” សុំ​បែក​គ្នា​ព្រោះ​គិត​ថា​ខ្លួន​មិន​ស័ក្ដិសម​នឹង​សង្សារ។ ឆ្នាំ​១៩៩៨ ស្រី​ស្អាត​រូប​នេះ​បាន​ជួប​ស្នេហា​ថ្មី។ ក្រោយ​មើល​ចិត្ត​គ្នា​១៤​ឆ្នាំ ក្នុង​ឆ្នាំ​២០១២ ពួក​គេ​បាន​រៀបការ​នឹង​គ្នា។ ក្នុង​ឆ្នាំ​ដដែល Athena បាន​សម្រាល​កូន​ដំបូង។

គយគន់​សម្រស់​របស់​អតីត​​មិត្ត​ស្រី​ទិន ហ្វី ក្រោយ​២០​ឆ្នាំ

ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍ Athena Chu មិន​សូវ​រវីរវល់​នឹង​សិល្បៈ។ យ៉ាងណាក៏ដោយ ថ្មី​ៗ​នេះ ស្រី​ស្អាត​វ័យ​៤៥​ឆ្នាំ​បាន​ត្រលប់​មក​វិស័យ​ភាពយន្ត​វិញ​ក្នុង​រឿង “Ambans”។ គេ​សង្កេត​ឃើញ​ថា Athena Chu លែង​ស្អាត​ឥត​ខ្ចោះ​ដូច​មុន​ទៀត​ហើយ ដោយ​ស្នាម​ជ្រីវជ្រួញ​ចាប់​ផ្ដើម​វាយលុក​នាង តែ​គេ​មិន​អាច​បដិសេធ​ទេ​ថា សម្រស់​មួយ​នេះ​ពិបាក​នឹង​មាន​អ្នក​ជំនួស​បាន៕

ចុចអាន៖តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូ

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soha